កីឡាជាតិ
ជាតិ
Asian Cup៖ ដំណឹង​អាក្រក់​សម្រាប់អ្នក​ដែលមាន​សំបុត្រក្លែងក្លាយ
07, Jun 2016 , 9:52 am        
រូបភាព
តង់​ដែល FFC រៀបចំ​ដើម្បី​ជួយ​ត្រួតពិនិត្យ​សំបុត្រ។ រូបថត FFC
តង់​ដែល FFC រៀបចំ​ដើម្បី​ជួយ​ត្រួតពិនិត្យ​សំបុត្រ។ រូបថត FFC
ដោយ: ថ្មីៗ
សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (FFC) តាមរយៈ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ខ្លួន បានប្រកាស​ឲ្យ​ដឹងថា ការ​ត្រួតពិនិត្យ​សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​ជើងទីពីរវគ្គ Play-Off ពានរង្វាន់ AFC Asian Cup ឆ្នាំ​២០១៩ រវាងកម្ពុជា និង​ឆាយនីស តៃប៉ិ នឹង​ត្រូវ​បាន​រឹត​បន្តឹង​ ជាពិសេស​ការស្វែង​រក​សំបុត្រ​ក្លែងក្លាយ។



សហ​ព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា នឹង​រៀបចំ​តង់​នៅ​ក្បែរ​ជណ្តើរទេរភាគ​ខាងជើង​នៃពហុ​កីឡដ្ឋាន​ជាតិដើម្បី​ជួយផ្ទៀងផ្ទាត់​សំបុត្រសម្រាប់​អ្នក​ដែល​មិន​ច្បាស់ ឬ​សង្ស័យ​ថាសំបុត្រ​ដែល​ទិញ​ពី​ឈ្មួញ​កណ្តាល ឬ​ក្លែងក្លាយ។ FFC បាន​បញ្ជាក់ថា ការ​ផ្ទៀង​ផ្ទាត់នេះ គឺ​ដើម្បី​ជៀស​វាង​ករណី​កាន់​សំបុត្រ​ក្លែងក្លាយ​ដោយមិន​ដឹង​ខ្លួន ហើយមាន​បញ្ហានៅ​ច្រក​ចូល។

ជាមួយ​គ្នា​នេះដែរ FFC បាន​អះអាងថា នឹងមិន​មាន​ការ​ឃាត់​ខ្លួន​នៅ​តង់​ពិនិត្យនោះទេ ក្នុងករណី​រក​ឃើញ​សំបុត្រ​ក្លែងក្លាយ ប៉ុន្តែ​ការរកឃើញ​នៅ​ច្រកចូលពិនិត្យ​សំបុត្រគឺ​ជារឿង​មួយ​ផ្សេងទៀត៕



Tag:
 បាល់ទាត់
  ជម្រើសជាតិ
  AFC Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com