កីឡាអន្តរជាតិ
អន្តរជាតិ
Bailly ជា​កីឡាករ​ចំណូល​ថ្មី​ទីមួយ​ដែល​លោក Mourinho ទិញ​ចូល​ក្លិប Man Utd
09, Jun 2016 , 2:36 pm        
រូបភាព
 
​ក្លិប Manchester United បាន​ចុះ​កិច្ចព្រមព្រៀង​នាំយក​ខ្សែការពារ Eric Bailly ពី​ក្រុម Villerrral ជា​ផ្លូវការ​ហើយ​ក្នុងតម្លៃ​៣០​លាន​ផោន ប្រហែល​ជាង ៤៣​លាន​ដុល្លារ​អាមេរិក​។ បើតាម​គេហទំព័រ​ផ្លូវការ​របស់​ក្លិប Bailly មាន​កិច្ចសន្យា​រយៈពេល​៤​ឆ្នាំ និង​អាច​បន្ថែម​២​ឆ្នាំ​បន្តទៀត​។​

 
Eric Bailly ជា​កីឡាករ​ទីមួយ​ដែល​ត្រូវបាន​អ្នកចាត់ការ​ថ្មី​លោក Jose Mournho នាំយក​ទៅកាន់​ទឹកដី Old Trafford ។ ខ្សែការពារ​អន្តរជាតិ​កូត​ឌី​វ័រ​រូបនេះ បាន​ចូលរួម​ជាមួយ Villarreal ពី​ក្លិប Espanyol ក្នុងតម្លៃ​ផ្ទេរ ៤.៤ លាន​ផោន ជាង​៦​លាន​ដុល្លារ​អាមេរិក កាលពី​ខែ​មករា ឆ្នាំ​២០១៥ និង​បង្ហាញខ្លួន​នៅក្នុង​ក្របខណ្ឌ LaLiga របស់​អេ​ស្ប៉ា​ញ ៤៥​ប្រកួត ហើយ Bailly ក៏​ជា​បេក្ខភាព​ជួយ​ឲ្យ​ក្រុម​កូត​ឌី​វ័រ​ឈ្នះ​ជើងឯក​ទ្វីបអាហ្វ្រិក Africa Cup of Nation ផងដែរ​។​
 
​ខ្សែការពារ​វ័យ​២២​ឆ្នាំ​រូបនេះ​បាន​និយាយថា​៖ «​វា​ជា​សុបិន​ក្លាយជា​ការពិត​ដែល​បានមក​ចូលរួម​ជាមួយ Manchester United ដែលជា​ក្លិប​កំពូល​មួយ​លើ​លោក​ដែល​ខ្ញុំ​ធ្លាប់​រំពឹង​លេង​ជាមួយ​ពីមុនមក​»​។ Bailly បាន​បន្ថែមទៀតថា «​វា​ជាការ​បង្កើន​ទំនុកចិត្ត​មួយ​ដោយ​អ្នកគ្រប់គ្រង​ដែលមាន​បទពិសោធន៍​យ៉ាងច្រើន​នៅក្នុង​កីឡាបាល់ទាត់​អង់គ្លេស​មួយ​នេះ​(Jose Morinho) បាន​ជឿទុកចិត្ត​លើ​ខ្ញុំ ហើយ​ធ្វើឱ្យ​ខ្ញុំ​ចុះហត្ថលេខា​ក្នុងនាម​ជា​កីឡាករ​ដំបូង​របស់គាត់​»​។​
 
​សូមបញ្ជាក់ថា បន្ទាប់ពី​ចុះ​កុងត្រា​ជាមួយ Eric Bailly ហើយ​នោះ បិសាច​ក្រហម​ក៏​រំពឹង​ខ្ពស់​ផងដែរ​ថា​នឹង​អាច​នាំយក​ខ្សែប្រយុទ្ធ​អន្តរជាតិ​ស៊ុយអែត​ដែល​ចប់​កុងត្រា​ជាមួយ Paris St-Germain កីឡាករ Zlatan Ibrahimovic មក​ពង្រឹង​ក្រុម​នៅ​រដូវ​កាល​ថ្មី​ខាងមុខ​ផងដែរ​៕
 





Tag:
 EPL
  Man Utd
  Jose Morinho
 
© រក្សាសិទ្ធិដោយ thmeythmey.com