កីឡាអន្តរជាតិ
អន្តរជាតិ
Suarez មួម៉ៅ​ពេល​គ្រូ​មិន​ដាក់​ឲ្យ​ចូល​លេង​ខណៈ​អ៊ុយ​រូ​ហ្គា​យ​ចាញ់ វេ​ណេ​ស៊ុយ​អេ​ឡា
10, Jun 2016 , 3:11 pm        
រូបភាព
 
​ខ្សែប្រយុទ្ធ​ឆ្នើម​របស់ Barcelona កីឡាករ Luis Suarez បាន​សម្តែង​អារម្មណ៍​មិន​ពេញ​ចិត្តនឹង​គ្រូបង្វឹក​របស់ខ្លួន​ដោយ​ប្រើ​អក​ប្ប​កិរិយា​ទ្រគោះបោះបោក​ដែល​មិន​ព្រម​ដាក់ខ្លួន​ឲ្យ​ចូល​លេង​នៅពេល​ក្រុម​ជម្រើសជាតិ​អ៊ុយ​រូ​ហ្គា​យ​ប្រកួត​ចាញ់ វេ​ណេ​ស៊ុយ​អេ​ឡា ១​ទល់នឹង​០​។​



​ក្រុម​ជម្រើសជាតិ​អ៊ុយ​រូ​ហ្គា​យ បាន​បន្ត​ចាញ់​វេ​ណេ​ស៊ុយ​អេ​ឡា​១-០ ទៀត ខណៈ​ប្រកួត​ដំបូង​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល C​ បាន​ចាញ់​ក្រុម ម៉ិ​ក​ស៊ិ​ក ៣-១​រួចមកហើយ ដែល​ធ្វើ​ឲ្យ​ក្រុម​នេះ​ធ្លាក់​ចេញពី​ពានរង្វាន់ Copa America 2016 ។​
 
​សូមបញ្ជាក់ថា ក្រោយ​លេង​២​ប្រកួត​នៅក្នុង​ពូ​ល C នៃ​ពានរង្វាន់ Copa America 2016 នេះ វេ​ណេ​ស៊ុយ​អេ​ឡា និង ម៉ិ​ក​ស៊ិ​ក បាន​ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ដោយ​ស្វ័យប្រវត្ត ក្រោយ​ឈ្នះ​ទាំង​២​ជើង មាន​៦​ពិន្ទុ​ដូចគ្នា​។ ចំណែក ហ្សា​ម៉ា​អ៊ី​ក និង អ៊ុយ​រូ​ហ្គា​យ ២​ប្រកួត ចាញ់​ទាំង​២​ប្រកួត​ដូចគ្នា​នឹងត្រូវ​ធ្លាក់​ពី​វគ្គ​នេះ​តែម្តង ទោះ​នៅសល់​១​ប្រកួត​ទៀត​ក៏ដោយ​៕
 
​ទស្សនា​វីដេអូ​ 




© រក្សាសិទ្ធិដោយ thmeythmey.com