កីឡាអន្តរជាតិ
អន្តរជាតិ
បងប្អូន​បង្កើត Xhaka អាច​ទ​តល់​គ្នា​ក្នុងជំនួប​អាល់​បា​នី​-​ស្វ៊ី​ស មុន វេ​លស៍​ជួប​ស្លូ​វ៉ា​គី អង់គ្លេស​ប៉ះ​រុស្ស៊ី​
11, Jun 2016 , 3:40 pm        
រូបភាព
Granit Xhaka នៃ​ក្រុម​ជម្រើសជាតិ​ស្វ៊ី​ស អាច​ជួប​​បងប្រុស​បង្កើត​របស់ខ្លួន Taulant Xhaka នៃ​ជម្រើសជាតិ​អាល់​បា​នី​។ រូបថត Euro2016.com
Granit Xhaka នៃ​ក្រុម​ជម្រើសជាតិ​ស្វ៊ី​ស អាច​ជួប​​បងប្រុស​បង្កើត​របស់ខ្លួន Taulant Xhaka នៃ​ជម្រើសជាតិ​អាល់​បា​នី​។ រូបថត Euro2016.com
ដោយ: រួបរួម
បន្ទាប់ពី​ម្ចាស់ផ្ទះ​បារាំង ទទួល​ជ័យជម្នះ ២-១ លើ​រូ​ម៉ា​នី​ក្នុងជំនួប​បើកឆាក​នៃ​ព្រឹត្តិការណ៍ Euro 2016 នា​រាត្រី​ថ្ងៃអាទិត្យ​នេះ អាល់​បា​នី នឹងត្រូវ​ប្រជែង​ជាមួយ​ស្វ៊ី​ស​សម្រាប់​ជំនួប​មួយគូ​ទៀត​នៅក្នុង​ពូ​ល A​។ ពូ​ល B នឹង​ចាប់ផ្តើម​ការប្រកួត​រប​ស់​ខ្លួន​នា​រាត្រី​នេះ​ផងដែរ ជាមួយនឹង​ជំនួប​ជា​បន្តបន្ទាប់ រវាង វេ​លស៍​-​ស្លូ​វ៉ា​គី និង អង់គ្លេស​-​រុស្ស៊ី​។​



​អាល់​បា​នី ជួប ស្វ៊ី​ស ម៉ោង​៨​យប់​នៅ Stade Bollarert-Delelis ក្រុង Lens

​ជំនួប​រវាង​ក្រុម​ជម្រើសជាតិ​ទាំងពីរ ក៏​ជា​ជំនួប​លើកដំបូង​បំផុត​ផងដែរ​នៅក្នុង​ព្រឹត្តិការណ៍ UEFA European Championship រវាង​បងប្អូន​បង្កើត​ដែល​ស្ថិតនៅក្នុង​ក្រុម​ជម្រើសជាតិ​ផ្សេងគ្នា​។ Granit Xhaka ខ្សែបម្រើ​ចំណូល​ថ្មី​ក្លិប Arsenal នៃ​ក្រុម​ជម្រើសជាតិ​ស្វ៊ី​ស អាច​ជួប​តទល់​ជាមួយ​បងប្រុស​បង្កើត​របស់ខ្លួន Taulant Xhaka នៃ​ក្រុម​ជម្រើសជាតិ​អាល់​បា​នី​។

​អ្នក​ទាំងពីរ​សុទ្ធតែ​កើត​នៅក្នុង​ទីក្រុង Basel ដោយមាន​ឪពុកម្តាយ​ដើមកំណើត​កូ​សូ​វ៉ូ​-​អាល់​បា​នី​។ ក្រៅពី​បងប្អូន Xhaka ក្រុម​ជម្រើសជាតិ​ទាំងពីរ​សុទ្ធ​តែមាន​កីឡាករ​ដែលជា​ប់​ពាក់ព័ន្ធ​ជាតិ​សាសន៍​គ្នា​។ កីឡាករ​ស្វ៊ី​ស​ដែលមាន​ដើមកំណើត​កូ​សូ​វ៉ូ​-​អាល់​បា​នី ឬ​អាល់​បា​នី សុទ្ធ​រួមមាន Valon Behrami, Admir Mehmedi, Xherdan Shaqiri, Blerim Džemaili​។ រីឯ​កីឡាករ​អាល់​បា​នី ដែល​ធំធាត់​នៅក្នុង​ប្រទេស​ស្វ៊ី​ស រួមមាន Amir Abrashi, Arlind Ajeti, Migjen Basha, Shkëlzen Gashi, Frédéric Veseli, Naser Aliji, Lorik Cana, Burim Kukeli, Ermir Lenjani​។​

​វេ​លស៍ ជួប ស្លូ​វ៉ា​គី ម៉ោង​១១​យប់ នៅ Nouveau Stade de Bordeaux

​នេះ​ជា​លើកដំបូង​ក្នុងពេល​២០​ឆ្នាំ ដែល​ក្រុម​ចំណូល​ថ្មី ត្រូវ​ប៉ះគ្នា​នា​ការប្រកួត​បើកឆាក​ក្នុង​ពូ​ល​នៃ​ព្រឹត្តិការណ៍ EURO បើ​គិត​ចាប់តាំងពី​ជំនួប​រវាង តួ​ក​គី និង​ក្រូ​អាស៊ី កាលពី​ឆ្នាំ​១៩៩៦ ។ ក្រុម​ទាំងពីរ បាន​ជួបគ្នា​មួយ​លើក​នា​វគ្គ​ជម្រុះ​កាលពី​ឆ្នាំ​២០០៦ ដោយ​ស្លូ​វ៉ា​គី បាន​យកឈ្នះ ៥-១ តែ​នៅពេលនោះ Gareth Bale បាន​ក្លាយជា​កីឡាករ​ដ៏​វ័យក្មេង​បំផុត​របស់​វេ​លស៍ ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​។​


​អង់គ្លេស ជួប រុស្ស៊ី ម៉ោង​២​យប់ នៅ Stade Velodrome ក្រុង Marseille
​អង់គ្លេស​ក្រោម​ការដឹកនាំ​របស់លោក Roy Hodgson បាន​ក្លាយជា​ក្រុម​ទីមួយ​ដែល​ឈ្នះ​រាល់​ការប្រកួត​នៅ​វគ្គ​ជម្រុះ​។ ជាមួយគ្នានេះ លោក Leonid Slutsky ក្នុង​វ័យ​៤៥​ឆ្នាំ នឹង​ក្លាយជា​គ្រូបង្វឹក​ដែលមាន​វ័យក្មេង​ជាងគេ​ផងដែរ​សម្រាប់​ព្រឹត្តិការណ៍ Euro 2016 ។​

​លោក Hodgson មាន​ជម្រើស​ជាច្រើន​នៅ​តំបន់​បម្រើ និង​ប្រយុទ្ធ ដូចជា Wayne Rooney, Harry Kane, Jamie Vardy, Daniel Sturridge និង Marcus Rashford ជាដើម​។ ប៉ុន្តែ​លោក Hodgson នៅតែមាន​ការគោរព​ចំពោះ​រុស្ស៊ី ដែលមាន​កីឡាករ​ភាគ​ច្រើ​នៅ​ក្លិប CSKA និង Zenit បើទោះបីជា​គ្មាន​វត្តមាន Alan Dzagoev និង Igor Denisov ក៏ដោយ​៕


​ប្រភព​រូបថត​ទាំងអស់​៖ EURO2016.COM


Tag:
 Euro2016
© រក្សាសិទ្ធិដោយ thmeythmey.com