កីឡាអន្តរជាតិ
អន្តរជាតិ
ម្តាយពាក់អាវដែលមានទង់ជាតិស្វ៊ីស-អាល់បានីពាក់កណ្តាល​ដើម្បីគាំទ្រកូន​ដែល​លេងឲ្យ​ជម្រើស​ជាតិ​ផ្សេងគ្នា​
11, Jun 2016 , 10:33 pm        
រូបភាព
Granit Xhaka (ស) លេងឲ្យស្វ៊ីស និង​បងប្រុសខ្លួន Taurant Xhaka លេងឲ្យអាល់បានី
Granit Xhaka (ស) លេងឲ្យស្វ៊ីស និង​បងប្រុសខ្លួន Taurant Xhaka លេងឲ្យអាល់បានី
ដោយ: រួបរួម
ម្តាយ​មិន​អាច​មាន​ភាព​លំអៀង​បាននោះឡើយនៅពេល​ទស្សនាការប្រកួត​ដែល​កូន​ប្រុសទាំងពីរ​របស់​ខ្លួន​លេងឲ្យ​ក្រុម​ជម្រើស​ជាតិ​ពីរ​ផ្សេងគ្នា។ នាអំឡុង​នៃការ​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិអាល់បានី និងស្វ៊ីសនៅ​កីឡដ្ឋាន Stade Bollaert-Delelis អ្នក​ស្រី Elmaze បាន​ពាក់អាវ​ដែលមាន​ទង់ជាតិ​ស្វ៊ីសពាក់កណ្តាល និងទង់អាល់បានីពាក់កណ្តាល ដើម្បីបង្ហាញ​ការគាំទ្រ​ចំពោះ​កូន​ប្រុស​ខ្លួនទាំងពីរ ដោយ Taurant Xhaka លេងឲ្យអាល់បានី រីឯប្អូន​ប្រុស Granit Xhaka លេងឲ្យស្វ៊ីស។



គ្រួសារ Xhaka មាន​ដើមកំណើតនៅកូសូវ៉ូ-អាល់បានី ហើយ​បាន​ទៅ​រស់នៅ​ក្នុងប្រទេសស្វ៊ីស និង​បាន​កើតកូន​ប្រុសទាំងពីរ គឺ Taurant និង Granit។ ពួកគេអាចលេងឲ្យក្រុម​ជម្រើស​ជាតិណាមួយ​ក៏បាន។

ការ​ប្រកួត​ដ៏រំភើប​សម្រាប់គ្រួសារ Xhaka នេះ បញ្ចប់​ដោយលទ្ធផលនៃជ័យ​ជម្នះ ១-០ របស់ស្វ៊ីសលើអាល់បានី តាមរយៈការតែតបាល់បញ្ចូលទីនៅនាទី ទី៥​របស់ Fabian Schar។ អាល់បានី បាន​បាត់បង់សមាជិកម្នាក់ បន្ទាប់ពីប្រធានក្រុម Lorik Cana បាន​កាតលឿងជាលើកទីពីរនៅនាទី ៣៧៕

 


Tag:
 Euro2016
  EuroGroupA
© រក្សាសិទ្ធិដោយ thmeythmey.com