ជាតិ
​​​ន​យោ​បាយ​ជាតិ​
មន្ត្រី​អាដហុក គ្មាន​សង្ឃឹមថា​ទទួលបាន​យុត្តិធម៌​ឡើយ​
16, Jun 2016 , 3:35 pm        
រូបភាព
 
​នៅ​រសៀល​ថ្ងៃទី​១៦ មិថុនា​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​នាំខ្លួន​លោក យី សុខសាន្ត មន្ត្រី​អាដហុក​ដែល​កំពុង​ជាប់ឃុំ​ខ្លួន​នៅ​ពន្ធនាគារ មក​សាកសួរ​រ​បន្ថែម​ជុំវិញ​បទ​ចោទ «​សូកប៉ាន់​សាក្សី​» ពាក់ព័ន្ធ​និង​ករណី​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ​។​


​ភ្លាមៗ​មុននឹង​ឈាន​ជើង​ចូល​បន្ទប់​សវ​នា​លោក យី សុខសាន្ត បាន​ស្រែកប្រាប់​អ្នកកាសែត​ថា ការឃាត់​ឃុំខ្លួន​រូបលោក និង​សមាជិក​ខ្លួន​ដទៃទៀត គឺជា​រឿង​អយុត្តិធម៌​ណាស់​សម្រាប់​ក្រុមមន្ត្រី​អង្គការ​សង្គម​ស៊ីវិល ហើយ​លោក​គ្មាន​សង្ឃឹមថា នឹង​អាច​ទទួលបាន​យុត្តិធម៌​ពី​ប្រព័ន្ធតុលាការ​ឡើយ​។​
 
​ក្រៅពី​លោក យី សុខសាន្ត តុលាការ​ក៏បាន​នាំ​លោកស្រី លឹម មុន្នី មក​សាកសួរ​បន្ថែម​ជុំវិញ​បទ​ចោទ «​សូកប៉ាន់​សាក្សី​»​នេះ​កាលពី​ព្រឹក​មិញ​ដែរ ចំពេល​ជាមួយ​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ដែល​បាន​ចូលខ្លួន​បំភ្លឺ​នៅ​តុលាការ ដើម្បី​បកស្រាយ​ពី​ដំណើរ​ដើមទង ពាក់ព័ន្ធ​នឹង​អំពើ​សញ្ចារកម្ម ដែល​នាង​បាន​ប្តឹង​ឯកឧត្តម កឹម សុខា កន្លងមក​។​
 
​សូម​រម្លឹកថា លោក យី សុខសាន្ត និង​មន្ត្រី​អាដហុក​៣​រូប​ទៀត​លោក នី សុខា លោកស្រី លឹម មុន្នី និង​លោក ណៃ វង់​ដា  ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​នាំខ្លួន​ទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស ក្រោយពី​ធ្វើការ​ចោទប្រកាន់​ពីបទ «​សូកប៉ាន់​សាក្សី​» ទាក់ទិន​នឹង​សំណុំរឿង​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ កាលពី​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៦ កន្លងទៅ ។ រីឯ​លោក នី ចរិយា ត្រូវបាន​ចោទ​ពីបទ «​សមគំនិត​ក្នុង​រឿង​សូកប៉ាន់​សាក្សី​» ហើយ​បញ្ជូន​ខ្លួន​ទៅកាន់​ពន្ធនាគារ​ភ្នំពេញ (PJ) ពាក់ព័ន្ធ​នឹង​រឿងក្តី​របស់​ស្រីមុំ​ដូចគ្នា ៕

Tag:
 ស្រីមុំ​
 ​អាដហុក
© រក្សាសិទ្ធិដោយ thmeythmey.com