ជាតិ
សាំង​ស៊ុប​ពែ​មួយ​លីត្រ​មានតម្លៃ​៣,៤៥០​រៀល​…
02, Jul 2016 , 7:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ចាប់ពី​ថ្ងៃទី​០២-១១ ខែកក្កដា ឆ្នាំ​២០១៦ សាំង​ស៊ុប​ពែ​ក្នុង​មួយ​លីត្រ​មានតម្លៃ ៣,៤៥០​រៀល សាំង​ធម្មតា មានតម្លៃ​៣,៤០០​រៀល និង​ប្រេង​មា​ស៊ូ​ត​មានតម្លៃ​៣,១៥០​រៀល នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​ចុះផ្សាយ​កាលពី​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៦​។


សេចក្តីជូនដំណឹង​ដដែល បាន​ឲ្យ​ដឹងថា យោងតាម​សេចក្តីប្រកាស​អន្តរក្រសួង រួមមាន ក្រសួងពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច និង​ហិ​រញ្ញា​វត្ថុ និង​ក្រសួង​រ៉ែ និង​ថាមពល  ស្តីពី​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០១៦ ក្រសួងពាណិជ្ជកម្ម បាន​ជូនដំណឹង​ដល់​គ្រប់​ស្ថានីយ៍​ប្រេងឥន្ធនៈ​ថា ចាប់ពី​ថ្ងៃទី​០២ ដល់​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៦ តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ ត្រូវបាន​កំណត់ ដោយ​ក្នុងនោះ សាំង​ស៊ុប​ពែ​មួយ​លីត្រ មានតម្លៃ ៣,៤៥០​រៀល សាំង​ធម្មតា មានតម្លៃ​៣,៤០០​រៀល និង​ប្រេង​មា​ស៊ូ​ត​មានតម្លៃ​៣,១៥០​រៀល​៕ 


Tag:
 ​តម្លៃ​ប្រេង​
© រក្សាសិទ្ធិដោយ thmeythmey.com