ពីនេះ ពីនោះ
ខ្មែរ​ប្រើពាក្យ​បារាំង «​កុម្ម៉ង់​» និង​ពាក្យ​អង់គ្លេស «​អ​ឌ័​រ​» ជំនួស​ពាក្យ​ខ្លួនឯង​«​បញ្ជា​»
22, Jul 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ពលរដ្ឋ​ខ្មែរ​ជាច្រើន បាន​ប្រើប្រាស់​ពាក្យ «​កុម្ម៉ង់​» ដោយ​មិនដឹងថា​ពាក្យ​នេះ ជា​ពាក្យ​កម្ចី​មកពី ភាសា​អ្វី​ពិតប្រាកដ​ឡើយ​។ ដូចគ្នា​ដែរ សម្រាប់​ពាក្យ «​អ​ឌ័​រ​» ក៏ត្រូវ​បាន​គេ​យកមកប្រើ​ប្រាស់​ជាប្រចាំ​ថ្ងៃ ជាពិសេស​នៅតាម​ហាង​ទំនិញ ភោជនីយដ្ឋាន និង​សណ្ឋាគា​ជាដើម​។



​តាមពិត ពាក្យ​«​កុម្ម៉ង់​» គឺជា​ពាក្យ​ក្លាយ​មកពី​ភាសា​បារាំង Commander ឬ Commande ដែល​បក​ប្រែជា​ភាសា​ខ្មែរ​ថា «​បញ្ជា​» ។ ឧទាហរណ៍​ថា បញ្ជា​ទិញ​ម្ហូប​។ តែ​ខ្មែរ​យើង​កម្រ​ឃើញ​មាន​អ្នក​ប្រើពាក្យ​ខ្មែរ «​បញ្ជា​ទិញ​» ទេ​។ ពួកគេ​ច្រើន​ប្រើប្រាស់​ពាក្យ​បារាំង កុម្ម៉ង់ ទិញ​អានេះ​មួយ ឬ​អានោះ​មួយ ទៅវិញ​។ អ្នកខ្លះ ពេល​ចូល​ភោគ​ជនី​យ​ដ្ឋា​ន​ច្រើន​និយាយថា​៖«​ខ្ញុំ​សុំ​កុម្ម៉ង់​ម្ហូប​នេះ​»​។

​ពីមុន គេ​ច្រើន​ប្រើពាក្យ​«​កុម្ម៉ង់​»​។ តែ​ឥឡូវនេះ គេ​ចាប់ផ្តើម​ប្រើប្រាស់​ពាក្យ​«​អ​ឌ័​រ​»​ទៀតហើយ ពីព្រោះ សម័យកាល​នេះ ជា​សម័យកាល​ពេញនិយម​ភាសា​អង់គ្លេស​។ ឧទាហរណ៍​ថា «​ខ្ញុំ​សុំ អ​ឌ័​រ ម្ហូប​នេះ​មួយ​»​។​


© រក្សាសិទ្ធិដោយ thmeythmey.com