ពីនេះ ពីនោះ
ត្រចៀកកាំ​ព្រៃ​
23, Jul 2016 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ត្រចៀកកាំ​ព្រៃ គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ  មានខ្លួន​ពណ៌​ប្រផេះ ដោយមាន​កំប៉ោយ​តូច​នៅលើ​ថ្ងាស​។ ចំពោះ​បក្សី​ឈ្មោល នៅ​គុម្ពត្រចៀក​ពណ៌​ត្នោត មាន​ស្លាប​តូច​ស្រួច​វែង កន្ទុយ​ឆែក​ខ្លាំង​។ ចំណែក​បក្សី​ញី វិញ មាន​ឆ្នូត​ស​ពីរ​កាត់​តាម​លើ និង​ក្រោម​ភ្នែក ដងខ្លួន​ពណ៌​ត្នោត​ទុំ ចុង​ខ្នង និង​គូថ​ពណ៌​ស​។ បក្សី​នេះ​តែង​រស់​នៅតាម​ព្រៃ​ល្បោះ តំបន់​វាល និង​តំបន់កសិកម្ម​។​រីឯ​រដូវ​បន្ត​ពូជ គឺ​ចាប់ពី​ខែមីនា ដល់​ខែមិថុនា និង​មាន​ពង​ចំនួន​១​។



ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com