ពីនេះ ពីនោះ
តង់​ទី​១ ឬ​ទី​២ គឺជា​ពាក្យ​កម្ចី​មកពី​ភាសា​បារាំង​, ពាក្យ​ខ្មែរ គឺ​វគ្គ​ទី​១ ឬ​វគ្គ​ទី​២
23, Jul 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ជាពិសេស នៅក្នុង​ការប្រកួត​កីឡាបាល់ទាត់ ខ្មែរ​ភាគច្រើន ច្រើន​និយាយថា តង់​ទី​១ (៤៥​នាទី​ដំបូង​) និង តង់​ទី​២ (៤៥​នាទី​) បន្ថែមទៀត​។ ពាក្យ​«​តង់​»​នេះ គឺ​ក្លាយ​មកពី​ពាក្យ​បារាំង Temps ដែល​បក​ប្រែជា ភាសា​ខ្មែរ​ថា ពេល ឬ​វគ្គ​។



​នៅក្នុង​ភាសា​បារាំង គេ​និយាយថា «Premiere mi-temps» et Deuxieme mi-temps​។ នៅក្នុង​ភាសា​អង់គ្លេស គេ​និយាយថា The first half time and the second half time​។ នៅក្នុង​ភាសា​ខ្មែរ​វិញ គេ​ច្រើន​ប្រើ​ថា វគ្គ​ទី​១ និង​វគ្គ​ទី​២ តែ​ទោះជា​យ៉ាងណា ខ្មែរ​មួយចំនួន​នៅតែ​ប្រើពាក្យ​បារាំង តង់​ទី​១ និង​តង់​ទី​២​ដដែល ពីព្រោះ​ពាក្យ «​តង់​» នេះ មាន​ឥទ្ធិពល​មកលើ​សង្គម​ខ្មែរ​តាំងពី​ជំនាន់​បារាំង​មកម្ល៉េះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com