បទយកការណ៍ / បទសម្ភាសន៍
ប្រទេស​មួយចំនួន​រៀនសូត្រ​ពី​កម្ពុជា​ពី​របៀប​គ្រប់គ្រង​រមណីយដ្ឋាន​អង្គរ​
23, Jul 2016 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ទទួលបាន​ភ្ញៀវទេសចរ​បាន​ច្រើន តែ​គ្មាន​និរន្តរភាព គឺជា​រឿង​ដែល​ត្រូវ​ប្រយ័ត្ន​។ យុត្តិសាស្ត្រ​របស់​កម្ពុជា គឺ​ធ្វើ​យ៉ាងដូចម្តេច​ទទួលភ្ញៀវ​ទេសច​រ​ឲ្យ​បាន​ច្រើន ហើយ​ធានា​ឲ្យ​មាន​និរន្តរភាព​យូរអង្វែង​។ បើតាម​លោក ថោង ខុន អង្គរវត្ត​ត្រូវបាន​គ្រប់គ្រង​ល្អ​ណាស់ ហើយ​ប្រទេស​មួយចំនួន​បាន​រៀនសូត្រ​ពី​កម្ពុជា​ពី​របៀប​គ្រប់គ្រង​រមណីយដ្ឋាន​មួយ​នេះ​។ ក្នុង​មួយថ្ងៃៗ អង្គរវត្ត​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​១​ម៉ឺន​នាក់ និង​ជនជាតិខ្មែរ​១​ម៉ឺន​នាក់​។



​កាលពី​ឆ្នាំ​២០១៥​កន្លងមក កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​ចំនួន​៤​លាន​៨​សែន​នាក់​។ នៅ​ឆ្នាំ​២០១៦​នេះ ក្រសួងទេសចរណ៍​រំពឹងថា អាចនឹងទទួល​កំណើន​ភ្ញៀវទេសចរ​បរទេស​រហូត​ដល់​ទៅ​៥​លាន​នាក់ មានន័យថា វា​នឹងមាន​កំណើន​តិចតួច​។ 

​ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​កា​សាកសួរ​ខ្លី​រវាង​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មាន​ថ្មីៗ និង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ដូចតទៅ​៖






Tag:
 ថោង ខុន
© រក្សាសិទ្ធិដោយ thmeythmey.com