ព័ត៍មានសុខភាព
ហេតុអ្វី​បានជា​លើ​ក្បាល​កូន​មាន​ដុំ​ពក​ពេលដែល​ទើបនឹង​កើត​?
24, Jul 2016 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​ទារក​គឺជា​បុគ្គល​ដែលមាន​ភាពទន់ខ្សោយ ជាពិសេស​គឺ​នៅពេលដែល​ទើបនឹង​កើតចេញ​មក​តែម្តង​។ នៅពេលដែល​គេ​ទើបនឹង​ចេញពី​ពោះ​អ្នក​ម្តាយ មាន​ទារក​ខ្លះ​មាន​ដុំ​ពក​លើ​ក្បាល​។ តើ​វា​អាចទាក់ទង​នឹង​សុខភាព​កូន​ឬទេ​?



​មាន​ទារក​មួយចំនួន​នៅពេលដែល​ទើបនឹង​ចេញពី​ពោះ​អ្នក​ម្តាយ អ្នក​អាច​ឃើញ​មាន​ដុំ​ពក​មួយ​លើ​ក្បាល​កូន ដោយ​វា​មាន​លក្ខណៈ​ទន់ ហើយ​ក្រោយ​ពេលដែល​ប៉ះ​ត្រូវ វា​នឹង​ផត​ចូល ហើយ​ប៉ោង​វិញ​។

នៅពេលដែល​កូន​មាន​លក្ខណៈ​បែបនេះ ចូល​អ្នក​កុំ​បា​រម្ហ​អី ព្រោះ​វា​ជា​ដុំ​ពក​ដែល​កើតឡើង​ពេលដែល​កូន​ចេញពី​ពោះ​អ្នក ហើយ​សង្កត់​ត្រូវ​ទើប​ចេញ​ជា​លក្ខណៈ​បែបនេះ ដោយ​ប៉ុន្មាន​ថ្ងៃក្រោយ វា​នឹង​បាត់ទៅ​វិញ​ហើយ​។ ប៉ុន្តែ​ប្រសិនជា​មិន​បាត់ អ្នក​អាច​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com