ព័ត៍មានសុខភាព
ញ៉ាំ​មាន់​បែបនេះ ផ្នូរខ្មោច​នឹង​កាន់តែ​ខិតជិត​អ្នក​
23, Jul 2016 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅពេលដែល​អ្នក​ញ៉ាំ​មាន់​មិន​ប្រយ័ត្ន វា​នឹង​អាច​នាំ​គ្រោះថ្នាក់​ដល់​សុខភាព​អ្នក​បាន ជាពិសេស​គឺមាន់​បំពង​តែម្តង​។ ប្រសិនជា​អ្នក​ញ៉ាំ​ច្រើន វា​នឹង​អាចធ្វើ​ឲ្យ​អ្នក​ខិត​កាន់តែ​ជិត​ផ្នូរខ្មោច ដោយ​អាចធ្វើ​ឲ្យ​អ្នក​កើត​ជំងឺ​ផ្សេងៗ​យ៉ាងធ្ងន់ធ្ងរ​។ តើ​វា​អាច​នាំ​គ្រោះថ្នាក់​ដូចម្តេច​ខ្លះទៅ​?



​នៅពេលដែល​មាន់​ត្រូវបាន​ចៀន​ដោយ​ប្រើ​សីតុណ្ហភាព​ខ្ពស់ ហើយ​ក្នុង​ខ្លាញ់​ដ៏​ច្រើន នោះ​សារធាតុចិញ្ចឹម​ទាំងអស់​ដែលមាន​ក្នុងនោះ​គឺ​បាត់បង់​ទាំងអស់​ហើយ​។ វីតាមីន​សេ​ក៏​បាត់បង់​ជិត​អស់​ដូចគ្នា ហើយ​វីតាមីន​B2 និង​B3​គឺ​បាត់​បង់អស់​ពាក់កណ្តាល​ដែរ ប្រូតេអ៊ីន​ក៏​បាត់បង់​ច្រើន​ដូចគ្នា​។ ដូចនេះ​ក្រោយ​ពេលដែល​អ្នក​ពិសារ​ច្រើន​រួច វា​នឹង​អាចធ្វើ​ឲ្យ​អ្នក​ធាត់ កើត​ជំងឺមហារីក និង​ជំងឺ​ជាច្រើន​ទៀត​ដែល​មិន​ងាយ​ព្យាបាល​ឡើយ​។ អាស្រ័យ​ហេតុនេះហើយ​សូមអ្នក​កុំ​ពិសារ​ច្រើន​ឲ្យ​សោះ​ទោះបីជា​វា​ឆ្ងាញ់​យ៉ាងណាក៏ដោយ ព្រោះ​វា​មិនល្អ​ចំពោះ​សុខភាព​ទេ វា​មានតែ​បំផ្លាញ​ទៅវិញ​៕  

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com