ជាតិ
សកម្មភាព​ដង្ហែ​សព​លោក កែម ឡី​
24, Jul 2016 , 8:12 am        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ព្រឹក​ថ្ងៃទី​២៤ កក្កដា​នេះ ក្បួន​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី បាន​ចាក​ចេញពី​វត្ត​ពោធិ​យា​រាម ហៅ​វត្ត​ចាស់ កំពុងធ្វើដំណើ​នៅ​យ៉ាង​សន្សើមៗ នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​ឆ្ពោះទៅកាន់​ភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ដែលជា​ស្រុកកំណើត​របស់លោក​។ ពិធី​ដង្ហែ​សព​លោក កែម ឡី ព្រឹក​នេះ មាន​អ្នកចូលរួម​រាប់ម៉ឺន​នាក់​។



​លោក កែម ឡី ត្រូវបាន​ឃាតក បាញ់សម្លាប់​ក្នុង​ស្តា​ម៉ា​ត​មួយ (Star Mart) ដែល​ស្ថិតនៅ​ម្តុំ​ស្តុ​ប​បូកគោ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦​។ ចំណែក​ឃាតករ ដែល​បាញ់សម្លាប់​លោក កែម ឡី មានឈ្មោះ ជួប សម្លាប់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​ភ្លាមៗ និង​កំពុង​ឃុំខ្លួន​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​បន្ត​ដំណើរការ​នីតិវិធី​របស់​តុលាការ​៕
























© រក្សាសិទ្ធិដោយ thmeythmey.com