ពីនេះ ពីនោះ
កន្ទ្រោក​ខ្មោច​អាចធ្វើ​បន្លែ​បាន​ពេល​មាន​គ្រោះ​ទុ​រ្ភឹ​ក្ស​
25, Jul 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​កន្ទ្រោក​ខ្មោច គឺជា​ឈ្មោះ​រុក្ខជាតិ​មួយ​ប្រភេទ ដែលមាន​សណ្ឋាន​ជា​ពពួក​ក​គុម្ពព្រឹក្ស ឬ​ចុ​ល្ល​ព្រឹក្ស​តូច កម្ពស់ ១ ទៅ​២ ម៉ែត្រ ដុះ​ក្នុងព្រៃ​គុម្ពោត​នៃ​ឥណ្ឌូចិន​។ ដើម​នេះ មាន​រោម​ច្រើនណាស់ ស្លឹក​ធំ​ក្រអូប តែ​គេ​មិន និយម​ប្រើ​សម្រាប់​បង់​សម្ល​ឡើយ លើកឡែងតែ​ពេល​មាន​ទុ​រ្ភឹ​ក្ស​ដោយ​គេ​គ្មាន​ក​ន្ទ្រោ​ប​សម្ល​នៅ​ជិត​ដៃ​។ គ្រូថ្នាំ​ខ្លះ យក​ស្លឹក​កន្ទ្រោក​ខ្មោច​សម្រាប់ ឲ្យ​អ្នក​ដំបៅ​ច្រមុះ សម្រាប់​ទុក​ស្ពុង​។



​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​


Tag:
 រុក្ខជាតិ​នៅ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com