ព័ត៍មានសុខភាព
បបរ​ដែល​អាចធ្វើ​ឲ្យ​អ្នក​ស្អាត​
24, Jul 2016 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនជា​អ្នក​ចង់​ស្អាត ក្រៅពី​ហាត់ប្រាណ ពិសារ​បន្លែ និង​ផ្លែឈើ អ្នក​អាច​សាកល្បង​បបរ​ខាងក្រោម​នេះ​បាន នោះ​អ្នកនឹង​អាចមាន​សម្រស់​ដែល​ស្អាត ថែមទាំង​អាច​បណ្តេញ​ជាតិពុល​ចេញពី​រាងកាយ​អ្នក​ទៀតផង​។ តើ​មាន​របៀប​ធ្វើ​បែបណា​ខ្លះទៅ​?



​អ្នក​អាច​យក​ផ្លែ​ប៉ោម និង​គី​វី​លាង​ឲ្យ​ស្អាត បន្ទាប់មក​ចិត​សំបក​ចេញ រួច​ចិត​ជា​ដុំ​តូចៗ​។ បន្ទាប់មកទៀត​អ្នក​អាច​ចាក់​ស្រូវ​សាលី​ចូលទៅក្នុង​ចាន ហើយ​ឆុង​វា​ឲ្យ​ឆ្អិន រួច​ទើប​ដាក់​ផ្លែ​ប៉ោម និង​គី​វី​ចូល រួមជាមួយ​ស្ករស ហើយ​កូរ​ឲ្យ​សព្វ នោះ​អ្នកនឹង​អាច​ញ៉ាំ​បាន​ហើយ​។ ក្រោយ​ពេលដែល​ពិសារ​រួច អ្នកនឹង​អាច​បណ្តេញ​ជាតិពុល​ចេញពី​រាងកាយ ហើយ​ស្បែក​អ្នក​នឹងមាន​លក្ខណៈ​តឹង​ជាង​មុន​ជាមិនខាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com