ពីនេះ ពីនោះ
តុ​ក​កា​គូ
28, Jul 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​តុ​ក​កា​គូ ជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ​មាន​ផ្ទាំង​ស្លាប​ពណ៌​ប្រផេះ ជាំ ពោះ​ស​ស្រអាប់ កន្ទុយ​វែង​តំរៀប​ជា​កាំៗ និង​មាន​ឆ្នូត​ស​នៅ​ចុង​រោម កន្ទុយ​នីមួយៗ​។ ចំណែក ស្បែក​រង្វង់​ភ្នែកមាន​ពណ៌​ក្រហម ចំពុះ​បៃតង​។ ចំពោះ​ទី​ជំរក គឺ​ភាគច្រើន​នៅតាម​ព្រៃស្រោង ព្រៃ​ល្បោះ ដំណុះ​ព្រៃ​ក្មេង ព្រៃ​ជាំ​ជាដើម​។ បក្សី​នេះ​បង្ហាញ​វត្តមាន​ពេញ​មួយឆ្នាំ​នៅតាម​តំបន់​ភូមិសាស្ត្រ​ទាំងនេះ ហើយ​ធ្វើ​ការបន្ត​ពូជ​ចាប់ពី​ខែធ្នូ​ដល់​ខែមិថុនា​៕



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com