ពីនេះ ពីនោះ
ព្រះពុទ្ធ​៖ ការគ្រប់គ្រង​មាន​៣​ប្រភេទ
27, Jul 2016 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អ្នកប្រាជ្ញ​ជាច្រើន បាន​បែក​ចែក​ការគ្រប់គ្រង ទៅតាម​ការយល់ឃើញ​រៀងៗ​ខ្លួន​។ ដោយឡែក ព្រះពុទ្ធសាសនា បាន​បែងចែក​ការគ្រប់គ្រង​ជា​៣​ប្រភេទ​៖



១) អត្តា​ធិបតេយ្យ មានន័យថា ការគ្រប់គ្រង​បែប​ផ្តាច់ការ​។ ការសម្រេចចិត្ត​ទាំងឡាយ គឺ​ស្ថិតនៅលើ​មនុស្ស​ម្នាក់​។

២) លោកាធិបតេយ្យ មានន័យថា ការគ្រប់គ្រង​ដោយ​យក​មតិ​ភាគច្រើន​ជាធំ​(​ប្រជាធិបតេយ្យ​)

៣) ធម្មាធិបតេយ្យ មានន័យថា ការគ្រប់គ្រង​ដោយ​យកគុណ​ធម៌​ជាធំ​។  

​ក្នុងចំណោម​ការគ្រប់គ្រង​ទាំង​៣​ខាងលើនេះ ព្រះពុទ្ធ ឲ្យ​តម្លៃ​លើ​ការគ្រប់គ្រង​បែប​ធម្មាធិបតេយ្យ​ជាងគេ ពីព្រោះ ការគ្រប់គ្រង​ដោយ​គុណធម៌ ទើប​អាច​នាំ​សេចក្តីសុខ​ដល់​ប្រជានុរាស្ត្រ​បាន​។

​ប្រភព​៖ កម្រង​ពាក្យ​អប់រំ​របស់​ព្រះពុទ្ធសាសនា រៀបរៀង​ដោយ ភិក្ខុ​វ​ជិ​រ​ប្ប​ញ្ញោ គូ សុភាព


Tag:
 ​ព្រះពុទ្ធ​
  ភិក្ខុ គូ សុភាព
© រក្សាសិទ្ធិដោយ thmeythmey.com