ពីនេះ ពីនោះ
ហេតុអ្វី ពាក្យ​«​សាលចតុមុខ​» ត្រូវ​សរសេរថា​«​សាលចតុម្មុខ​» ទៅវិញ​?
29, Jul 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​សរសេរ​ពាក្យ​«​សាលចតុមុខ​» ជា​«​សាលចតុម្មុខ​» វិញ​។ អ្វី​ជា​មូលហេតុ​ដែល​ត្រូវ​សរសេរ​បែបនេះ​៖



​ពាក្យ «​សាលចតុម្មុខ​» មាន​ថ្នាក់​ពាក្យ​ជានា​ម (​សាល​+​ចតុ​+​មុខ​, ដោយមាន ចតុ ពី​ខាងដើម ត្រូវ​តម្រួត ម ជា​ចតុម្មុខ​)​វិញ ចំណែក​ពាក្យ​«​សាលចតុមុខ​» មិនមាន​ក្នុង​វចនានុក្រម​ខ្មែរ​ឡើយ​។ ពាក្យ​នេះ​មានន័យថា ជា​ឈ្មោះ​មហាសាល​មួយ​ខ្នង​ឋិត​នៅក្បែរ​មាត់ទន្លេ​ចតុម្មុខ ក្នុង​រាជធានី​ភ្នំពេញ មាន​ទ្រង់ទ្រាយ​ល្អ​ប្លែក​តាម​សម័យនិយម ដោយ​ស្នាដៃ​នៃ​វិស្វករ​ខ្មែរ​, ជា​សាល​សម្រាប់​ប្រើការ​បាន​ច្រើន​ពិធី​មានការ​ប្រជុំ​ធ្វើ​សន្និសីទ​ធំៗ  និង​មហោស្រព​ពិសេស​ម្ដងម្កាល​ជាដើម​, សាលចតុម្មុខ នេះ​កើតមានឡើង​ក្នុងសម័យ​រាជរដ្ឋាភិបាល សង្គមរាស្ត្រនិយម ដែលមាន​សម្ដេចព្រះ​ន​រោ​ត្ដម សីហនុ ជា​ព្រះប្រមុខរដ្ឋ​, ជា​មហាសាល​សម្រាប់​ចក្រ​ទាំងពីរ​គឺ ពុទ្ធចក្រ និង​អាណាចក្រ ប្រើប្រាស់​ម្ដងៗ​តាម​ត្រូវការ​។ សាលចតុម្មុខ មាន​រូបសណ្ឋាន និង​ប្រជុំ​ទន្លេ​៤​មុខ ជាល​ម្អ​មួយកន្លែង​របស់​ក្រុងភ្នំពេញ មាន​ខ្យល់អាកាស​ទន្លេ​បក់​រំភើយៗ រហើយ​ស្រួល​ជានិច្ច​និរន្ត​ន៍​៕

​ដកស្រង់​ពី​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត​


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com