ពីនេះ ពីនោះ
ឆ្អ​ង​ឆ្អ​ត​ខៀវ​
29, Jul 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ឆ្អ​ង​ឆ្អ​ត​ខៀវ ជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ មាន​កន្ទុយ​វែង​តំរៀប​ជា​កាំ ចុងកន្ទុយ​អង្ក​ន់ស​ខ្មៅ ចំពុះ​ក្រហម​ភ្លឺ ក្បាល បំពង់ក​ពណ៌​ខ្មៅ ផ្នែក​ខ្នង​ពណ៌​ខៀវ មាន​ឆ្នូត​ស​នៅ​កញ្ចឹងក​។  បក្សី​នេះ ច្រើន​រស់នៅ​ព្រៃ​ល្បោះ ដំណុះ​ព្រៃ​ក្មេង ព្រៃ​គុម្ពោត ព្រៃ​ឫស្សី និង​ជួនកាល​នៅ​ព្រៃស្រោង​ស្រឡះ​ផងដែរ​។ បន្ថែម​ទៅទៀត បក្សី​នេះ បង្ហាញ​វត្តមាន​ពេញ​មួយឆ្នាំ និង​សម្បូរ​មាន​គ្រប់​ទីកន្លែង ដែលមាន​រៀបរាប់​ខាងលើ​។ ចំណែក​រដូវ​បន្ត​ពូជ  ចាប់ពី​ខែមីនា ដល់​ខែឧសភា  និង​មាន​ពង​ចំនួន ៣ ទៅ ៦​។



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 ​បក្សី​នៅ​ប្រទេស​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com