ពីនេះ ពីនោះ
កំណាព្យ៖ កុំ​ចេះតែ​ជឿថា មេ​មិនដែល​ធ្វើ​ខុស​!
29, Jul 2016 , 12:43 pm        
រូបភាព
ដោយ: ថ្មីៗ
​កំណាព្យ​បទ សត្វ​កាងស្លាប​
​ដោយ ប៉ាកកា​ខ្មៅ​
 
-​បាទ​មេ មេ​បាទ​ស្អាត​ល្អ​ណាស់​
​ក្មេង​ចាស់ ចាស់​ក្មេង​ឃើញ​ចឹ​ង​ដែរ​
​ដឹង​ច្បាស់ ច្បាស់​ដឹង​ទាំង​ក្រុង​ស្រែ​
​ស្និទ្ធស្នេហ៍ ស្នេហ៍ស្និទ្ធ​ពិត​មេត្រី​។​

 
-​ត្រូវ​ថា ថា​ត្រូវ​គ្មាន​ចន្លោះ​
​មេ​ស្មោះ ស្មោះ​មេ​គ្មាន​លាក់​អី​
​មេ​ធ្វើ ធ្វើ​មេ​មានឈ្មោះ​ល្បី​
​ខ្វះ​អី អី​ខ្វះ​អ្នកគាំទ្រ​។​
 
-​ផ្លូវ​ដើរ ដើរ​ផ្លូវត្រូវ​តាម​គិត​
​មេ​ពិត ពិត​មេ​គេ​មិន​ភរ​
​ជឿ​ខ្ញុំ ខ្ញុំ​ជឿ​មិន​វឹកវរ​
​មេ​ឈរ ឈរ​មេ​ចឹ​ង​ត្រូវ​ហើយ​។​
 
-​ពិត​គ្រោះ គ្រោះ​ពិត​ជិត​រណ្តៅ​
​ជួយ​ហៅ ហៅ​ជួយ​មិន​រួច​ឡើយ​
​អ្នក​ក្រោម ក្រោម​អ្នក​ចាំតែ​ឆ្លើយ​
​ត្រូវ​ហើយ ហើយ​ត្រូវ​ធ្វើទៅ​មេ​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com