បទយកការណ៍ / បទសម្ភាសន៍
ស្លែង​អាច​ប្រើ​ជា​ឱសថ តែបើ​មិនចេះ​ប្រើ​អាច​បង្ក​ឲ្យ​ស្លាប់​
14, Aug 2016 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ស្លែង​គឺជា​ឈ្មោះ​ឈើពុក ដែលមាន​ពី​ប្រភេទ គឺ​ស្លែងធំ គឺ​ស្លែង​មាន​ដើម​, ស្លឹក​, ផ្លែ​ធំ និង​ស្លែងវល្លិ គឺ​ប្រភេទ​ស្លែង​តូច​ដើម​មាន​សណ្ឋាន​ស្ទើរ​ជាវ​ល្លិ ផ្លែ​តូចៗ​។ រុក្ខជាតិ​នេះ​ច្រើន​ដុះ​ក្នុងព្រៃ​ស្រោង ឬ​មាត់​ព្រៃធំ តាម​ដងស្ទឹង​មាន​ជាតិ​ដីឥដ្ឋ ឬ​ជាតិ​ឥដ្ឋ​លាយ​ខ្សាច់ នៃ​ប្រទេស​ឥណ្ឌា សេរី​លង្កា ឧបទ្វីប​ឥណ្ឌូចិន និង​ជ្វា គេ​នាំ​ដាំ​ក្នុងប្រទេស​ហ្វីលីពីន​។ គ្រាប់​អាចធ្វើ​ជា​ថ្នាំ​ក្អួត​បាន តែបើ​លេប​ច្រើន​អាច​បង្ក​ទៅជា​ពុល​ស្លាប់​ផងដែរ​។ ចំណែក​សំបក​សម្រាប់ធ្វើ​ថ្នាំ​បំពោក​លើ​ដំបៅ​រលួយ​។ គេ​នាំ​គ្រាប់​ទៅ​លក់​នៅ​ទ្វីប​អ៊ឺរ៉ុប​សម្រាប់​ធ្វើជា​ឱសថ ដោយ​វា មាន​ធាតុ Strychnine​ច្រើន​។ នៅក្នុង​ការប្រើប្រាស់​ជា​ឱសថ បើសិនជា​ប្រើប្រាស់​តាម​កម្រិត​ត្រឹមត្រូវ ជា​ថ្នាំ​លើក​កម្លាំង​កោសិកា​នៃ​ស​សៃ​ប្រសាទ និង​ស​សៃ​វិញ្ញាណ​ទាំងអស់​៕



​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​


© រក្សាសិទ្ធិដោយ thmeythmey.com