ពីនេះ ពីនោះ
តើ​ពាក្យ​«​គុំ​គួ​ន​» និង​ពាក្យ​«​គុំកួន​»​ពាក្យ​ណា​ដែលជា​ពាក្យ​ត្រឹមត្រូវ​?
17, Aug 2016 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​សាធារណជន​មួយ​តែងតែ​និយាយ និង​សរសេរ «​គុំ​គួ​ន​» និង​ពាក្យ​«​គុំកួន​» ប៉ុន្តែ​នៅតែមាន​ការភ័ន្តច្រឡំ ព្រោះ​នៅ​មិនទាន់​ច្បាប់​ថា ពាក្យ​មួយណា​ជា​ពាក្យ​ត្រឹមត្រូវ​នោះទេ​។ វចនានុក្រម​ខ្មែរ​របស់ សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែល​ត្រឹមត្រូវ​គឺ​ពាក្យ «​គុំកួន​»​។​



​ពាក្យ​«​គុំកួន​» ជា​ពាក្យ​បន្ថែម​ចុងរ​បស់ពាក្យ​«​គុំ​» ដែលមាន​ថ្នាក់​ពាក្យ​ជា​កិរិយាសព្ទ មានន័យថា ប៉ង​ដោយ​អាក្រក់​, ប៉ង​ធ្វើការ​បៀតបៀន​គេ​, ចងចិត្ត​ព្យាបាទ​គេ​, ចងគំនុំៈ គុំវាយ​, គុំ​បម្រុង​នឹង​សងសឹក​វិញ​។ ចំណែក​ពាក្យ​ថា​«​គុំកួន​» មានន័យថា គុំ​យ៉ាង​ខ្ជាប់ខ្ជួន​មិន​បណ្ដោយ​ឲ្យ​ភ្លេច​។ ឧទាហរណ៍ វា​គុំកួន​យូរហើយ បម្រុង​នឹង​លប​វាយ​មិត្ត​ចាស់​របស់​វា​។​

​ដកស្រង់​ពី​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត


© រក្សាសិទ្ធិដោយ thmeythmey.com