ពីនេះ ពីនោះ
ប៉ោលតោក​គូថ​ក្រហម
18, Aug 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ប៉ោលតោក​គូថ​ក្រហម គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ​មាន​មាឌធំ​ជាង​ប៉ោលតោក​ដទៃ គូថ​ពណ៌​ក្រហម ក្បាល​ពណ៌​ត្នោត បំពង់ក​ប្រផេះ​។ ព្រៃស្រោង ពាក់កណ្ដាល​ស្រោង​។ បក្សី​នេះ​មាន​សំឡេង ប៉ោល​គូក ប៉ោល​គូក​...​។  ប៉ោលតោក​គូថ​ក្រហម​នេះ តែងតែ​បង្ហាញ​វត្តមាន​ពេញ​មួយឆ្នាំ ជា​ប្រភេទ​មានតែ​ក្នុង​តំបន់​ឥណ្ឌូចិន និង​មាន​វត្ត​មាននៅ​ភាគ​អ​គ្នេ​យ៍​សម្រាប់​ប្រទេស​កម្ពុជា​។ ចំណែក​រដូវ​បន្ត​ពូជ​វិញ គឺ​ចាប់ពី​ខែ មេសា ដល់ កក្ដ​ដា​។ តែ​ទោះជា​យ៉ាងណា ពុំទាន់​ដឹង​ច្បាស់​ពី​នៅឡើយ​៕



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com