ពីនេះ ពីនោះ
ប៉ោលតោក​ត្រចៀក​បៃតង​ធ្វើ​រន្ធ​រស់នៅក្នុង​ដើមឈើ​
20, Aug 2016 , 11:00 am        
រូបភាព
ដោយ: ថ្មីៗ
​ប៉ោលតោក​ត្រចៀក​បៃតង​គឺជា​ឈ្មោះ​សត្វ​ស្លាប​មួយ​ប្រភេទ ដែលមាន​រូបរាង​ស្រដៀង​ប៉ោលតោក​ព្រលែត តែមាន​មាឌតូច​ជាង​បន្តិច  ហើយ​ចំពុះ​លើ​រាង​ខ្មៅ ត្រចៀក​ខ្មៅ និង​មាន​ដៅ​ក្រហម​នៅលើ​ទ្រូង​។ បក្សី​នេះ​ច្រើន​រស់នៅ​តាម​ព្រៃស្រោង ព្រៃ​ពាក់កណ្ដាល​ស្រោង ព្រៃរបោះ​ចំរុះ ហើយ​មាន​សំឡេង ប៉ោលតោកៗ ឬ​ប៉ូល​តូ​កៗ​។ ជាទូទៅ បក្សី​នេះ​មាន​វត្តមាន​ពេញ​មួយឆ្នាំ និង​មាន​គ្រប់​ទីកន្លែង​ដែល​បាន​រៀបរាប់​ខាងលើ​។ ចំណែក​រដូវ​បន្ត​ពូជ​វិញ គឺ​ចាប់ពី​ខែកុម្ភៈ ដល់​ខែ ឧសភា ដោយ​ធ្វើ​រន្ធ​នៅក្នុង​ដើមឈើ​។​


 
​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​
 

© រក្សាសិទ្ធិដោយ thmeythmey.com