ពីនេះ ពីនោះ
ប៉ោលតោក​ថ្ងាស​ខ្មៅ​បន្ត​ពូជ​ចាប់ពី​ខែមករា ដល់​សីហា
21, Aug 2016 , 11:00 am        
រូបភាព
ដោយ: ថ្មីៗ
​ប៉ោលតោក​ថ្ងាស​ខ្មៅ គឺជា​ឈ្មោះ​សត្វ​ស្លាប​មួយ​ប្រភេទ ដែល​បក្សី​ឈ្មោល​មាន​ថ្ងាស​ពណ៌​ខ្មៅ ព្រមទាំង​មាន​ដៅ​លឿង​នៅក្រោម​ភ្នែក ដៅ​ក្រហម​នៅលើ​ក្រោម​និង​ក្រោយ​ភ្នែក និង​មានបន្ទូល​ក្បាល​ពណ៌​ខៀវ​។ រីឯ​បក្សី ញី វិញ មាន​រូបរាង​ស្រដៀង​បក្សី​ឈ្មោល​ដែរ ប៉ុន្តែ​បក្សី​ញី​មាន​ពណ៌​ស្រអាប់​មិនសូវ​ច្បាស់​។ បក្សី​នេះ​ច្រើន​រស់នៅ​តាម​ព្រៃស្រោង  ព្រៃ​ល្បោះ ដំណុះ​ព្រៃ​ក្មេង ហើយ​របាយ​រស់នៅ​គឺ​ពេញ​មួយឆ្នាំ​តាម​តំបន់​ទាំងនេះ​។  ជាទូទៅ ប៉ោលតោក​ថ្ងាស​ខ្មៅ ច្រើន​បន្ត​ពូជ​ចាប់ពី​ខែមករា ដល់​សីហា និង​មាន​ពង​ចំនួន ២ ទៅ​៤​ក្នុង​មួយ​រដូវ​៕


 
​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​

© រក្សាសិទ្ធិដោយ thmeythmey.com