ពីនេះ ពីនោះ
គ្រាន់តែ​ស្លឹក ត្រុំ​ព្រៃ អាច​ព្យាបាល​ជំងឺ​ទាស់​នោម​បាន​
21, Aug 2016 , 3:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ត្រុំ​ព្រៃ​គឺជា​ឈ្មោះ​គុម្ពព្រឹក្ស​តូច ឬ​ស្មៅ​មួយ​ប្រភេទ ដែល​នៅ​គល់​កូន​ស្លឹក​មានតែ​មួយ តែ​នៅ​ចុង​កូន​ស្លឹក​មាន​បី​។ វា​គឺជា​រុក្ខជាតិ​មួយ​ប្រភេទ ដែល​ដុះ​លើដី​សើម ក្នុង​ទ្វីបអាស៊ី​ផ្នែក​ក្ដៅ ហើយ​វា​ក៏​ជា​ប្រភេទ​ស្មៅ​ម្យ៉ាង​ដែល​គោ ក្របី ចូលចិត្ត​ស៊ី ជាពិសេស​ស្លឹក​របស់​វា​។ គេ​តែង​យក ស្លឹក វា​មក​កិន​ឲ្យ​ម៉ត់ លាប​លើ​ខ្លួនប្រាណ មុនពេល​ឲ្យ​គេ​គក់​ច្របាច់ ដើម្បី​សម្រួល​សរសៃ និង​ចរន្តឈាម​។ ចំណែក​គ្រូ​ថ្នាំខ្មែរ តែងតែ​យក​មែក​មាន​ស្លឹក មក​ស្ងោរ ធ្វើ​ថ្នាំ​ព្យាបាល​ជំងឺ​ទាស់​នោម និង​ការរំលាយ​អាហារ​៕


 
​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​

© រក្សាសិទ្ធិដោយ thmeythmey.com