ពីនេះ ពីនោះ
ត្រ​ដៀវ​ក្បាល​ត្នោត​ខ្ចី​ធ្វើ​សំបុក​តាម​រន្ធ​ដី និង​តាម​មាត់​ច្រាំងទន្លេ​
22, Aug 2016 , 11:00 am        
រូបភាព
ដោយ: ថ្មីៗ
​ត្រ​ដៀវ​ក្បាល​ត្នោត​ខ្ចី គឺ​ឈ្មោះ​សត្វ​ស្លាប​មួយ​ប្រភេទ ដែក​មាន​បន្ទូលក្បាល ក្បាល​និង​កញ្ចឹងក​ពណ៌​ត្នោត​។ ចំណែក​បំពង់ក មាន​ពណ៌​លឿង និង​មាន​ដៅ​ពណ៌​ត្នោត​មួយ​ដុំ​តូច នៅ​ចំ​កណ្ដាល​។ រីឯ​កន្ទុយ​វិញ​មាន​រាង​ជា​ការេ និង​នៅ​ចុង​ខ្នង​មាន​ពណ៌​ខៀវខ្ចី​។ បក្សី​នេះ​ច្រើន​រស់នៅ​តាម​ព្រៃស្រោង ព្រៃ​ពាក់កណ្ដាល​ស្រោង ព្រៃរបោះ និង​ព្រៃ​ឫស្សី​។ ចំពោះ​ជីវសាស្ត្រ​រស់នៅ គឺ​តែងតែ​ហើរ​ឆាប​ចាប់​សត្វល្អិត​ជា​អាហារ ធ្វើ​សំបុក​តាម​រន្ធ​ដី តាម​មាត់ច្រាំង​ទន្លេ​ជាដើម​។ ចំណែក​របាយ​រស់នៅ គឺ​មាននៅ​គ្រប់​ទីកន្លែង​តាម​តំបន់​ដែល​បាន​រៀបរាប់ និង​មាន​វត្តមាន​ពេញ​មួយឆ្នាំ​។ ដោយឡែក ការបន្ត​ពូជ គឺ​ចាប់ពី​ខែ មករា ដល់​ខែ ឧសភា​៕


 
​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​

© រក្សាសិទ្ធិដោយ thmeythmey.com