ពីនេះ ពីនោះ
ឫស ត្រុំ​ស្វា អាចជួយ​ព្យាបាល​ដៃជើង​ហើម​បាន​
22, Aug 2016 , 4:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ត្រុំ​ស្វា គឺជា​ឈ្មោះ​គុម្ពព្រឹក្ស​មួយ​ប្រភេទ មាន​កម្ពស់​ចាប់ពី​០.២០ ទៅ​១​ម៉ែត្រ ដែលមាន​រោម​។ រុក្ខជាតិ​នេះ ភាគច្រើន​ដុះ​នៅក្នុង​ប្រទេស​ខ្មែរ ភូមា ឡាវ និង​វៀតណាម នៅតាម ដី​គ្មាន​ដំណាំ ដែលជា​កន្លែង​ធ្លាប់មាន​ភ្លើង​ធ្លាប់​ឆេះ ឬ​លើ​ជម្រាលភ្នំ​ប្រហែល ៧០០ ទៅ​៨០០​ម៉ែត្រ ឧព្វេធ​។ នៅក្នុង​ស្រុក​ខ្មែរ ត្រុំ​ស្វា​នេះ ភាគច្រើន​គេ​សង្កេតឃើញថា មាន​ដុះ​នៅ​ខាងក្រោម​ព្រៃ​ស្រល់​លើ​ភ្នំ​គីរីរម្យ​។ នៅក្នុង​ក្បួន​នៃ​ការ​ផ្សំ​ថ្នាំបុរាណ​ខ្មែរ គ្រូ​ផ្សំ​ថ្នាំខ្មែរ លោក​តែង​យក​ឫស​ដើម​រុក្ខជាតិ​នេះ​មក​កិន​ឲ្យ​ម៉ត់ ហើយ​ត្រាំ​ស្រា សម្រាប់​ធ្វើជា​ថ្នាំ​បំពោក​លើ​ដៃជើង ដែល​ហើម​។


 
​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​
 

© រក្សាសិទ្ធិដោយ thmeythmey.com