ជាតិ
សម្ដេច ហ៊ុន សែន និមន្ត​ក្រុម​ព្រះអង្គ ប៊ុត ប៊ុន​តិ​ញ ឆាន់ចង្ហាន់​នៅ​បន្ទប់​សម្រាប់​ទទួល​មេដឹកនាំ​បរទេស​
22, Aug 2016 , 10:03 am        
រូបភាព
ដោយ: ថ្មីៗ
 
​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រៀបចំ​កន្លែង​ឆាន់ចង្ហាន់​ថ្ងៃត្រង់​សម្រាប់​ព្រះអង្គ ប៊ុត ប៊ុន​តិ​ញ និង​ព្រះសង្ឃ​មួយចំនួនទៀត នៅក្នុង​បន្ទប់​ពិសេស​មួយ ដែល​សម្ដេច ហ៊ុន សែន ទុក​សម្រាប់តែ​ទទួល​ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី បរទេស ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។



ថ្លែង​ក្នុង​វេទិការ​ស្តីពី ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​ព្រឹក​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​មន្ត្រី​វិមាន​សន្តិភាព រៀបចំ​បន្ទប់​ឆាន់​នេះ​សម្រាប់តែ​ព្រះសង្ឃ​ប៉ុណ្ណោះ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល មន្ត្រី​សង្គម​ស៊ីវិល និង​សកម្មជន​ការពារ​ព្រៃឈើ ចូលរួម​ក្នុង​វេទិការ​នេះដែរ​នោះ មិន​បានឮ​សម្ដេច ហ៊ុន សែន អញ្ជើញពិសារ​អាហារ​នៅក្នុង​បន្ទប់​ពិសេស​នេះ​ទេ​។​
 
​បើតាម​ប្រមុខ​រដ្ឋាភិបាល បន្ទប់​ដែល​លោក​រៀប​ចំនេះ គឺជា​បន្ទប់​ដែល​សម្ដេច ទុក​សម្រាប់​ទទួលទាន​អាហារ​គារវកិច្ច​ជាមួយ​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​បរទេស​ប៉ុណ្ណោះ​៕​

© រក្សាសិទ្ធិដោយ thmeythmey.com