ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯកឧត្តម កឹម សុខា កំពុងជួបរដ្ឋមន្រ្តីការបរទេសកាណាដា
02, Sep 2016 , 3:15 pm        
រូបភាព
រដ្ឋមន្រ្តី​កាណាដា នៅខាង​ឆ្វេង ឯកឧត្តម កឹម សុខា និងមន្រ្តីនៅខាង​ស្តាំ។ រូប​ពីហ្វេសប៊ុក​លោក យឹម សុុវណ្ណ
រដ្ឋមន្រ្តី​កាណាដា នៅខាង​ឆ្វេង ឯកឧត្តម កឹម សុខា និងមន្រ្តីនៅខាង​ស្តាំ។ រូប​ពីហ្វេសប៊ុក​លោក យឹម សុុវណ្ណ
ដោយ: ថ្មីៗ
 នៅ​រសៀល​នេះ ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ កំពុង​ជួបពិភាក្សា​ជាមួយ​លោក Stéphane Dion រដ្ឋមន្ត្រីការបរទេស​កា​ណា​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​។​

 
​ប្រធានបទ​នៃ​ជំនួប​នោះ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិនទាន់​បង្ហើប​ឲ្យ​ដឹង​នោះឡើយ​។ 
 
​សូមបញ្ជាក់ថា រដ្ឋមន្ត្រី​ក្រសួងការបរទេស​កា​ណា លោក Stéphane Dion បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី ១ ខែកញ្ញា ដល់​ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០១៦​។ ពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា មុននឹង​ជួប​ឯកឧត្តម កឹម សុខា លោក​រដ្ឋមន្ត្រីការបរទេស​កា​ណា បាន​ជួប​ជាមួយ​សម្តេច ហ៊ុន សែន និង​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​លោក ប្រាក់ សុខុន ។ លោក​រដ្ឋមន្ត្រី​ក៏មាន​គម្រោង​ទៅ​ទស្សនា​សារមន្ទីរ​គុក​ទូល​ស្លែង​ដែរ​។​

© រក្សាសិទ្ធិដោយ thmeythmey.com