ជាតិ
អន្តោប្រវេសន៍​ឃាត់ខ្លួន​វៀតណាម ៨​នាក់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​
06, Sep 2016 , 9:02 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កម្លាំង​នគ​បាល​អន្តោប្រវេសន៍​បាន​ឃាត់ខ្លួន​ជនអន្តោប្រវេសន៍​វៀតណាម​ចំនួន ៨​នាក់ កំពុង​រស់នៅ និង​ធ្វើការ​ខុសច្បាប់ ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​



​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​លោក អ៊ុក ហៃ​សីឡា បាន​បន្ត​ចុះ​ត្រួតពិនិត្យ​រក​ជនបរទេស​អន្តោប្រវេសន៍​ខុសច្បាប់ ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៦ ខែកញ្ញា​នេះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បាន​ឲ្យ​ដឹង​ក្រោយ​ប្រតិបត្តិ​ការឆែកឆេរ​ជនបរទេស នៅ​សង្កាត់​ចោមចៅ​ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៨​នាក់ ក្នុងនោះ ស្រី​ម្នាក់ កំពុង​រស់នៅ និង​ធ្វើការ​ខុសច្បាប់ ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​។​

​លោក​បន្តថា ជនជាតិ​វៀតណាម​ស្រី​ម្នាក់ មាន​កាន់​លិខិតឆ្លងដែន និង​វៀតណាម​៣​នាក់​ទៀត មាន​ទិដ្ឋាការ​ស្នាក់នៅ តែ​ពួកគេ​គ្មាន​សៀវភៅ​ការងារ​។ រីឯ អន្តោប្រវេសន៍​ផ្សេងទៀត​មានតែ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​វៀតណាម​ប៉ុណ្ណោះ​។​

​បើតាម​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​រូបនេះ សមត្ថកិច្ច​បាន​ខ្លួន​អន្តោប្រវេសន៍​វៀតណាម​ទាំងនេះ មក​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ផាកពិន័យ តាមច្បាប់​កម្ពុជា​៕


Tag:
 អន្តោប្រវេសន៍​
  អ៊ុក ហៃ​សីឡា
© រក្សាសិទ្ធិដោយ thmeythmey.com