កីឡាជាតិ
ជាតិ
បឹងកេតឈ្នះពានក្របខណ្ឌកំពូលជាលើកទី២ បឹងកេតអង្គរ បានក្លាយជាម្ចាស់ជើងឯកមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៦ បន្ទាប់ពី ពួកគេបានយកឈ្នះអគ្គស្នងការដ្ឋាននគរបាលជាតិ ២-១ នាជំនួបចុងក្រោយនៅល្ងាចថ្ងៃសៅរ៍នេះ។ ជ័យជម្នះនេះ បាននាំឲ្យក្រសួងការពារជាតិខកចិត្តយ៉ាងខ្លាំង ដោយពួកគេចាញ់តែមួយពិន្ទុប៉ុណ្ណោះ បន្ទាប់ពីពួកគេបានបំបាក់អាស៊ីអឺរ៉ុប ៤-១ កាលពីថ្ងៃសុក្រ។
គ្រាប់បាល់បញ្ចូលទីរបស់ Dzama Bata នៅនាទី៥៣ និង សុខ សុវណ្ណ នៅនាទី៧១ លើអគ្គស្នងការដ្ឋាននគរបាលជាតិ បាននាំឲ្យបឹងកេងអង្គរ ក្លាយជាម្ចាស់ជើងឯកក្របខណ្ឌមិត្តខេមបូឌានលីកឆ្នាំ២០១៦។ Petersen Shane បានវាយបកតាមពីក្រោយសម្រាប់ប៉ូលិស ខណៈការប្រកួតនៅសល់៥នាទី។
នេះជាការទទួលបានពានលើកទីពីរ របស់បឹងកេត បន្ទាប់ពីពួកគេឈ្នះកាលពីឆ្នាំ២០១២។ ចាន់ វឌ្ឍនាកា ដែលបានស៊ុតបាល់បញ្ចូលទី២២គ្រាប់ ប៉ុន្តែអវត្តក្នុងការប្រកួតនេះ ក្លាយជាម្ចាស់ស្បែកជើងមាស។
ណាហ្គាវើល ដែលបញ្ចប់ការប្រកួតស្មើ ២-២ ជាមួយខេមបូឌានថាយហ្គឺរ បានចំណាត់ថ្នាក់លេខ៣ ។ ព្រះខ័នរាជស្វាយរៀងស្ថិតនៅចំណាត់ថ្នាក់លេខ៤ ដោយឈរលើភ្នំពេញក្រោន ខេមបូឌានថាយហ្គឺរ អគ្គស្នងការដ្ឋាននគរបាលជាតិ វេស្ទើនភ្នំពេញ ស៊ីម៉ាក់យូណាយធីត និងអាស៊ីអឺរ៉ុប៕
Tag:
Cambodian League
បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com