ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្វីដែលគួរធ្វើ និងមិនគួរធ្វើ នៅពេលរួមភេទ
× ទាក់ទងនឹងបញ្ហាសុខភាពផ្លូវភេទ ឃើញថាមានមិត្តអ្នកអានរបស់យើងច្រើនណាស់បានចោទជាសំណួរមកខាងគេហទំព័រសុខភាពយើងខ្ញុំ។ ប៉ុន្តែភាគច្រើនគឺពួកគេមិនបានដឹងថា តើគួរធ្វើអ្វីខ្លះ និងមិនគួរធ្វើអ្វីខ្លះក្នុងពេលរួមភេទនោះទេ។ ដូច្នេះតើវាមានអ្វីខ្លះទៅ?
ប្រើស្រោមអនាម័យ
ច្បាប់រួមភេទដំបូងគេដែលអ្នកត្រូវគិតមុនគេមុនពេលរួមភេទគឺក្នុងខ្លួនមានស្រោមអនាម័យឬអត់។ បើសិនជាមិនមានទេ អ្នកគួរតែសួរដៃគូរថាគេមានឬអត់។ រឿងនេះមិនខ្វល់ថា វាជាលើកដំបូងក្នុងរួមភេទ ឬធ្លាប់រួមភេទច្រើនរាប់មិនអស់ឡើយ ព្រោះដើម្បីសុវត្ថិភាព អ្នកត្រូវតែមានវា។ ការរួមភេទដោយប្រើស្រោមអនាម័យ អាចការពារអ្នកពីជំងឺកាមរោគ និងការមានផ្ទៃពោះដោយចៃដន្យបាន។
មិនត្រូវឲ្យទឹករំអិលប៉ះពាល់នឹងដំបៅនៃរាងកាយឡើយ
បើសិនជាអ្នកមានដំបៅ សម្លាក ឬរបួសរហែកស្បែកណាមួយនៅតំបន់ឯកជន ឬក្នុងមាត់នោះ ចូរធ្វើយ៉ាងណាចៀសវាងការប៉ះពាល់ទឹករំអិលពីក្នុងខ្លួនទៅលើតំបន់នេះទាំងអស់។ ទឹករំអិលនោះចង់សម្តៅទៅលើ ទឹកកាម ទឹករំអិលពីទ្វារមាស ឈាម និងទឹកមាត់។ ព្រោះវាសុទ្ធតែអាចបណ្តាលឲ្យកើតជំងឺកាមរោគ ឬឆ្លងរោគបាន។ បើសិនជាអ្នកមើលឃើញតំបន់នៅជុំវិញតំបន់ឯកជន់ និងមាត់ ចូរកុំរួមភេទឲ្យសោះលុះត្រាតែមានការអនុញ្ញាតិពីគ្រូពេទ្យ។
មានភាពស្មោះត្រង់
បើសិនជាអ្នកមានអារម្មណ៍ថាអៀនខ្មាស់អំពីរឿងគ្រប់យ៉ាងអំពីការរួមភេទពីមុនៗដូចជា ការឆ្លងរោគ ឬទើបតែឆ្លងរោគថ្មីៗ យកល្អគួរតែចៀសវាងការអៀនខ្មាស់ទាំងអស់ ហើយបង្កើតភាពស្មោះត្រង់ជាមួយដៃគូវិញទៅ។ បើសិនជាអ្នកកំពុងតែព្យាបាលជំងឺកាមរោគ ឬការបង្ករោគផ្សេងៗ ចូរប្រាកដថា អ្នកបានប្រាប់រឿងដល់គ្រូពេទ្យ និងសុំការអនុញ្ញាតិពីគាត់ថាអាចរួមភេទបាន ឬអត់។ អ្នកក៏ត្រូវតែមានភាពស្មោះត្រង់ជាមួយគ្រូពេទ្យដែរដើម្បីអាចដោះស្រាយបញ្ហាអ្នកបានពេញលេញ។
កុំធានា
បើសិនជាដៃគូអ្នកមានដំបៅ ឬដុំណាមួយនៅក្នុងមាត់ ហើយក៏បានពិនិត្យរួចមកហើយនោះ វាក៏មិនមែនមានន័យថា គេមិនមានជំងឺកាមរោគដែរ។ ជំងឺកាមរោគច្រើនណាស់ដែលមិនមានបង្ហាញជារោគសញ្ញា ហើយភាគច្រើនគឺមិនដឹងថាខ្លួនមានជំងឺនេះទេ។ មធ្យោបាយតែមួយគត់ដែលអ្នកអាចធ្វើបានគឺធ្វើតេស្តរកជំងឺនេះតែម្តង។ ដូច្នេះការប្រើស្រោមអនាម័យនៅតែជារឿងសំខាន់បើសិនជាមិនទាន់មានអ្វីមួយច្បាស់លាស់នៅឡើយ។
ពិនិត្យសុខភាពជាទៀងទាត់
ក្បួនដ៏សំខាន់មួយដែលអ្នកត្រូវតេធ្វើនោះគឺការពិនិត្យសុខភាពជាទៀងទាត់។ អ្នកខ្លះចង់ពិនិត្យសុខភាពតែនៅពេលមានអាការៈមិនស្រួលខ្លួនប៉ុណ្ណោះ។ យ៉ាងណាមិញ ជំងឺកាមរោគមិនប្រាកដថាបង្ករោគសញ្ញាទាំងអស់នោះទេ។ វាអាចធ្វើឲ្យអ្នកជំងឺមានសុខភាពល្អធម្មតា ហើយមើលទៅមិនដឹងថាមានជំងឺផង។ បុរស និងស្ត្រីគួរតែពិនិត្យសុខភាព និងធ្វើតេស្តជាទៀងទាត់។ ស្ត្រីគួរតែឲ្យពេទ្យពិនិត្យក្នុងអាងត្រគៀកជារៀងរាល់ឆ្នាំ ឬញឹកញាប់បើសិនជាអ្នកងាយនឹងមានជំងឺ។
មិនត្រូវឈប់អនុវត្តការរួមភេទប្រកបដោយសុវត្ថិភាពឡើយ
បើសិនជាអ្នក និងដៃគូធ្លាប់ឆ្លងជំងឺកាមរោគរួច ឬទើបតែព្យាបាលវារួច មិនត្រូវឈប់អនុវត្តការរួមភេទដែលមានសុវត្ថិភាពឡើយ។ រឿងនេះមិនមែនមានន័យថា អ្នកអាចធ្វើអ្វីតាមចិត្តចង់នោះទេ។ ការរួមភេទប្រកបដោយសុវត្ថិភាពនឹងជួយការពារអ្នកពីការឆ្លងជំងឺម្តងទៀត ឬធ្វើឲ្យជំងឺឆាប់ជា។ យ៉ាងណាមិញ ការដែលមានការបង្ករោគរយៈពេលយូរដូចជាស្វាយ និងជំងឺប៉េសនៅប្រដាប់ភេទអាចធ្វើឲ្យអ្នកងាយនឹងឆ្លងជំងឺអេដស៍បាន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com