ជាតិ
ក្រុមនិស្សិត និង​អាណាព្យាបាល​សិស្ស យំ​ស្ដាយ​វីរបុរស​របស់​កុមារ​នៅ​ស្ទឹងមានជ័យ​
26, Sep 2016 , 12:42 pm        
រូបភាព
 
 
​ក្រុមនិស្សិត យុវជន និង​អាណាព្យាបាល​សិស្ស នាំគ្នា​គោរព​វិញ្ញាណក្ខន្ធ​លោក គ្រី​ស្យ​ង់ ហ្គោ​កឺ​ឡាំង ដេ​ប៉ា​លី​យ៉ែ​រ (Christian GAUQUELIN des PALLIERES) ជនជាតិ​បារាំង ហៅ Papy ដែលជា​ស្ថាបនិក​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE) ។ ក្រុមនិស្សិត យុវជន ដែល​ធ្លាប់​បានទទួល​ការជួយ​សង្គ្រោះ​ពី​លោក Papy បាន​យំសោក​ស្ដាយស្រណោះ​អាឡោះអាល័យ​វិ​រ​បុរស ដែល​បាន​ជួយ​កុមារ​នៅតាម​គំន​សំរាម រាប់ពាន់នាក់​ជាង​២០​ឆ្នាំ​មកនេះ​។​

 
​លោក គ្រី​ស្យ​ង់ ហ្គោ​កឺ​ឡាំង ដេ​ប៉ា​លី​យ៉ែ​រ បានទទួល​មរណភាព​ដោយ​រោគាពាធ​នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦ នា​វេលា​ម៉ោង​៦ និង​៥៨​នាទី ក្នុង​ជន្មាយុ​៨២​ឆ្នាំ​។ សព​លោក គ្រី​ស្យ​ង់ ហ្គោ​កឺ​ឡាំង ដេ​ប៉ា​លី​យ៉ែ​រ នឹងត្រូវ​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅក្នុង​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ កុមារ ដែលមាន​អាស័យដ្ឋាន​ផ្ទះ​លេខ​៤០២ ភូមិ​ទ្រា សង្កាត់​ស្តឹង​មានជ័យ ខណ្ឌមានជ័យ ភ្នំពេញ (​ក្បែរ​ផ្សា​សឡា​) ហើយនឹង​ត្រូវ​ដង្ហែ​ទៅកាន់​វត្ត​ឫស្សី​សាញ់ នៅ​ថ្ងៃ​ច័ន្ទ ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង ១ រសៀល​។ 
 
​លោក គ្រី​ស្យ​ង់ និង​ភរិយា Marie-France បាន​បង្កើត​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE) តាំងពី​ឆ្នាំ​១៩៩៥ មក ហើយ​បាន​ជួយ​ដល់​កុមារ​ដែល​រស់នៅ​ម្តុំ​ស្ទឹងមានជ័យ ជាយ​រាជធានី​ភ្នំពេញ ជាពិសេស​នៅ​គំនរ​សំរាម ជាច្រើន​ពាន់​នាក់ តាមរយៈ​ការផ្តល់​ឱកាស​សិក្សា ការ​ស្នាក់នៅ អាហារ និង​ការ​ទំនុកបម្រុង​ផ្សេងៗ​។ សប្បុរសជន​ទាំងពីរ​ត្រូវបាន​គេ​ហៅថា Papy Mami ដែល​ត្រូវបាន​គេ​ចាត់ទុកថា ជា​ឪពុកម្តាយ​ទី​ពីរ​របស់​កុមារ​កម្ពុជា​៕
 
​សូម​ទស្សនា​ទិដ្ឋភាព​គោរព​សព​លោក​លោក គ្រី​ស្យ​ង់ ហ្គោ​កឺ​ឡាំង ដេ​ប៉ា​លី​យ៉ែ​រ ហៅ Papy៖
 

































Tag:
 PSE
  Papy
© រក្សាសិទ្ធិដោយ thmeythmey.com