ជាតិ
អគ្គនាយកដ្ឋាន​ពន្ធដា​រ ប្រកាស​ពន្យារពេល​បង់​ពន្ធ​អចលនទ្រព្យ​ដល់​ថ្ងៃទី​៣១ តុលា​
29, Sep 2016 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ម្ចាស់​អចលនទ្រព្យ​នៅ​ទូទាំងប្រទេស​កម្ពុជា នឹង​អាច​បន្តទៅ​ប្រកាស​បង់ពន្ធ រហូតដល់​ថ្ងៃទី​៣១ ខែតុលា ខាងមុខនេះ​។ នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​បាន​ចុះ​កាល​ថ្ងៃទី​២៨ ខែកញ្ញា​។​


​ការប្រកាស​បង់ពន្ធ​លើ​អចលនទ្រព្យ​សម្រាប់​ឆ្នាំ​២០១៦ រហូតមកដល់​ពេលនេះ មាន​ម្ចាស់​អចលនទ្រព្យ​មួយចំនួន​បានប្រកាស​រួចហើយ ប៉ុន្តែ​នៅមាន​ម្ចាស់​អចលនទ្រព្យ​មួយចំនួន មិនទាន់បាន​ប្រកា​សប​ង់​ពន្ធ​នៅឡើយ​ទេ​។ 
 
​ទាក់ទង​និង​ភាពយឺតយ៉ាវ​របស់​ម្ចាស់​អចលនទ្រព្យ​មួយចំនួន​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ បានសម្រេច ពន្យារពេល​រហូតដល់​ថ្ងៃទី​៣១ ខែតុលា ដើម្បី​ផ្ដល់​លទ្ធភាព​ដល់​ម្ចាស់​អចលនទ្រព្យ​ទាំងនោះ អាចបំពេញ​កាតព្វកិច្ច​ជូន​រដ្ឋ​បាន​។ ការពន្យារ​ពេលនេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ សង្ឃឹមថា ម្ចាស់​អចលនទ្រព្យ​ទាំងអស់​នឹង​បំពេញ​កាតព្វកិច្ច​ក្នុងការ​ប្រកាស​ពន្ធ ឲ្យ​ទាន់ពេលវេលា ដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ​បានកំណត់​។ 
 
​បន្ថែម​ពីនេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​ក្រើនរំឭក​ដល់​ម្ចាស់​អចលនទ្រព្យ​ទាំងឡាយណា​ដែល​មិនបាន​ទៅ​ប្រកាស​បង់ពន្ធ​ក្នុងកំឡុងពេល​ដែល​បាន​ពន្យារ​នេះ នឹងត្រូវ​ប្រឈម​នឹង​ការដាក់ទោសទណ្ឌ ស្របតាម​ច្បាប់​ស្ដីពី​សារពើពន្ធ ដែល​បានប្រកាស់​ជា​ធរមាន​។  
 

Tag:
 ពន្ធដារ
© រក្សាសិទ្ធិដោយ thmeythmey.com