ជាតិ
អត្ថបទពាណិជ្ជកម្ម
ដឹ ភី​ហ្សា ខម​ផេ​នី នឹង​បន្ដ​ផ្ដល់ជូន​ទិញ ២ ថែម ១ រហូតដល់​ថ្ងៃទី ០២ ខែតុលា
02, Oct 2016 , 10:50 am        
រូបភាព
ដោយ: ថ្មីៗ
​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​គឺជា​ពិធីបុណ្យ​មួយ​ដែល​ប្រជាជន​ខ្មែរ តែងតែ​យក​ចង្ហាន់​ទៅ​វត្ត​ប្រគេន​ដល់​ព្រះសង្ឃ ដែល​ពិធី​នេះ​ជា​ពិធី​ដ៏​សំខាន់​មួយ​ក្នុងប្រទេស​កម្ពុជា​ដែល​ប្រជាជន​ចងចាំ និង​តែងតែ​នាំយក​ចង្ហាន់​ទៅ​វត្ត​ជារឿយៗ សម្រាប់​ឧ​ទិ្ទ​ស​កុសលផល​បុណ្យ​ដល់​ញា​ត្តិ​ការ ដែល​បាន​ចែក​ឋាន​ទៅ ក៏ដូចជា​វិញាណក្ខន្ធ ដែល​ឥតមាន​ញា​ត្តិ​សន្តាន​ឧទ្ទិសផលបុណ្យ​ឲ្យ​ជាដើម​។​
 
 ដោយមាន​ការគាំទ្រ​ពី​សំណាក់​អតិថិជន​ក្នុងការ​ផ្តល់ជូន​កម្មវិធី​ដែល​បាន​ផ្តល់ជូន​នា​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ នា​ឆ្នាំ​២០១៥​កន្លងមក ដឹ ភី​ហ្សា ខម​ផេ​នី បាន​បន្ត​ជូន​កម្មវិធី​ដ៏​ពិសេស​នេះ ទិញ​ភី​ហ្សា​ពីរ ថែម​ជូន​ភី​ហ្សា​មួយ ជូន​ដល់​អតិថិជន​ទាំងអស់ ចាប់ពី​ម៉ោង ៨ ដល់​ម៉ោង ១០: ៣០​នាទី​ព្រឹក ចាប់ពី​ថ្ងៃទី ១៧ ខែកញ្ញា ដល់​ថ្ងៃទី ០២ ខែតុលា ឆ្នាំ​២០១៦ គ្រប់​សាខា​ទាំងអស់ សម្រាប់​ជា​ចង្ហាន់​ទៅ​វត្ត ឬ បរិភោគ​ជាមួយ​ក្រុមគ្រួសា​រ​។ ជាការ​ពិតណាស់ ការយក ភី​ហ្សា ធ្វើជា​ចង្ហាន់​ទៅ​វត្ត គឺជា​ជម្រើស​ដ៏​ប្លែក​មួយ ដែល​ផ្តល់នូវ​រសជាតិ​ខុសប្លែក​ពី​ចង្ហាន់​ដទៃៗ​ទៀត​។​

​លោក អ៊ូ គីម​ហូ​វ អ្នកគ្រប់គ្រង​ជាន់ខ្ពស់​ផ្នែក​ប្រតិបត្តិ ដឹ ភី​ហ្សា ខម​ផេ​នី បាន​មានប្រសាសន៍ថា “​កម្មវិធី​នេះ​បង្កើតឡើង ក្នុង​គោលបំណង ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​អតិថិ​ជន​ទាំងអស់ ក្នុង​​ឱកាស​បុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ដោយ​ការនាំយក​ចង្ហាន់​ជា ភី​ហ្សា ប្រគេន​ព្រះសង្ឃ និង​ទទួលទាន​ជួបជុំ​គ្រួសារ​ជាដើម ដូច្នេះ​អតិថិជន​អា​ចរក​ជាវ​បាន នៅ​គ្រប់​សាខា​ទាំងអស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​វេច​ខ្ចំ ភី​ហ្សា ទៅ​ទទួលទាន​នៅឯ​ស្រុកកំណើត​។


គួ​រំលឹកថា ដឹ ភី​ហ្សា ខម​ផេ​នី កម្ពុជា ជា​ហាង​ភី​ហ្សា​ដែរ​ឈានមុខ​គេ​ទាំង​រសជាតិ សេវាកម្ម ជម្រើស​មាន​ច្រើន​ប្រភេទ នឹងមាន​សាខា​ច្រើន​នៅក្នុង​កម្ពុជា ហើយក៏​ត្រូវ​បានទទួល​សិ​ទិ្ធ​នាំចូល និង​ចែកចាយ ស្របច្បាប់​សម្រាប់​ទីផ្សារ​កម្ពុជា ដោយ​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី (EFG) ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​បូ​ឌា (RMA Cambodia)​។ EFG ក៏​ទទួលបាន​សិ​ទិ្ធ​នាំចូល​នូវ​ផលិតផល និង​សេវាកម្ម​ល្បីៗ លើ​ពិភពលោក​ជាច្រើន​ទៀត ដូចជា​៖ ខួ​ស្តា ខូ​ហ្វី (Costa Coffee) ហាង​ការ៉េម ដេ​រី ឃ្វី​ន (Dairy Queen)  ប៊ី​ប៊ី​ឃ្យូ កម្ពុជា (BBQ Cambodia) ស្វិ​
ន​សិន     កម្ពុជា (Swensen’s Cambodia) និង ហាង​នំ​ដូ​ណាត់ គ្រី​ស្ពី​គ្រី​ម ( Kripsy Kreme) ។​


© រក្សាសិទ្ធិដោយ thmeythmey.com