ជាតិ
ខេត្ត​ចំនួន​៦ ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង
13, Oct 2016 , 3:55 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹងថា ខេត្ត​ចំនួន​៦ អាច​នឹង​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ជា​បន្ដបន្ទាប់  ដោយសារតែ​ឥទ្ធិពល​សម្ពាធ​ទាប និង​ប្រព័ន្ធ​សម្ពាធ​ទាប ចាប់ពី​ថ្ងៃទី​១៣ ដល់​១៧ ខែតុលា​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ចុះ​ថ្ងៃទី​១២ តុលា​។​



​ក្រសួង​ធនធានទឹក បាន​បញ្ជាក់ថា ឥទ្ធិពល​សម្ពាធ​ទាប និង​ប្រព័ន្ធ​សម្ពាធ​ទាប​នេះ បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ស្ទើរ​ទូទាំងប្រទេស និង​បាន​បង្ក​ជា​ជំនន់​ទឹកភ្លៀង​ជា​បន្ដបន្ទាប់ នៅ​ខេត្ត​ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្ដាល កំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ​។​

​បើតាម​ក្រសួង​ធនធានទឹក ភ្លៀង​នឹង​នៅតែ​បន្ត​ធ្លាក់​រាយប៉ាយ​ក្នុង​បរិមាណ​ច្រើន​បន្ថែមទៀត ពិសេស​នៅ​តំបន់​ខ្ពង់រាប និង​តំបន់​ទំនាប​កណ្ដាល​ភាគ​ខាងលិច ។ ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏បាន​អំពាវនាវ​ដល់​ក្រសួង ស្ថាប​ន័​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ជំនន់​ទឹកភ្លៀង ដែល​អាច​កើតមានឡើង​ផងដែរ​៕


Tag:
 ជំនន់​ទឹកភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com