អន្តរជាតិ
ព្រះអង្គ Maha Vajiralongkorn នឹងគ្រងរាជ្យ​បន្តពី​ព្រះរាជបិតា Bhumibol Adulyadej
13, Oct 2016 , 7:54 pm        
រូបភាព
ព្រះអង្គ Maha Vajiralongkorn គ្រងរាជបន្តព្រះរាជបិតា Bhumibol Adulyadej។ រូបថត Reuters
ព្រះអង្គ Maha Vajiralongkorn គ្រងរាជបន្តព្រះរាជបិតា Bhumibol Adulyadej។ រូបថត Reuters
ដោយ: ថ្មីៗ
ព្រះអង្គ​ម្ចាស់ Maha Vajiralongkorn នឹងក្លាយ​ជាព្រះមហាក្សត្រ​ថ្មី​របស់ថៃ បន្ត​ពីព្រះរាជបិតា ស្តេច Bhumibol Adulyadej ដែលព្រះរាជវាំង​បាន​ប្រកាស​ពីការសោយទិវង្គតរបស់ព្រះអង្គ នា​ថ្ងៃទី​១៣ ខែតុលា នេះ ដោយសារព្រះរោគជាច្រើន​មុខ។



នាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចន្ទអូចា បាន​ប្រកាសថា ព្រះរាជទាយាទ Maha Vajiralongkorn នឹងឡើង​គ្រងរាជ្យសម្បត្តិ​ពីព្រះរាជបិតា ព្រះចៅ ភូមិ​បុល អាប់ឌុល​យ៉ាដេត ដែល​បានសោយទិវង្គតក្នុងព្រះជន្មាយុ​៨៩ព្រះវស្សានា​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦នេះ។ លោក​ប្រាយុទ្ធបាន​អះអាងថា ការឡើង​គ្រងរាជ្យ​របស់រាជទាយាទគឺ​ស្របទៅតាម​រដ្ឋធម្មនុញ្ញ​របស់​ថៃ។

ព្រះអង្គ​ម្ចាស់​ Maha Vajiralongkorn ព្រះជន្ម​៦៤ព្រះវស្សា គឺជាព្រះរាជបុត្រទី​២របស់ព្រះចៅ ភូមិបុល អាប់ឌុលយ៉ាដេត និងជាព្រះរាជបុត្រាតែ១អង្គ​គត់ក្នុងចំណោម​បុត្រទាំង​៤របស់ព្រះអង្គ។

លោក​ប្រាយទ្ធ បាន​បន្តថា ព្រះអង្គ Maha Vajiralongkorn ត្រូវបាន​តែងតាំងជារាជទាយាទ កាលពី​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៧២ ដោយមាន​ព្រះបរមនាម «រាមាទី​១០»៕


Tag:
 ថៃ
  មហាក្សត្រថៃ
© រក្សាសិទ្ធិដោយ thmeythmey.com