ជាតិ
ចិន​ជួយ​ដំឡើង​ប្រព័ន្ធ​ការពារ​អាកាស​កម្ពុជា​
17, Oct 2016 , 4:36 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ចិន​បាន​ឯកភាព​ដំឡើង​ប្រព័ន្ធ​ការពារ​អាកាស​កម្ពុជា ដើម្បី​ពង្រឹងពង្រីក​សមត្ថភាព​ការពារ​កម្ពុជា​ឲ្យ​កាន់តែខ្លាំង​កា្ល​ឡើង​។ នេះ​បើតាម​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ទៀ បាញ់​។​



សូមស្ដាប់សំឡេង៖




​លោក ទៀ បាញ់ បាន​ឲ្យ​ដឹងថា ចិន​បាន​ឯកភាព​ជាមួយ​កម្ពុជា ជួយ​បង្កើន​សមត្ថភាព​វិស័យ​ការពារ​ជាតិកម្ពុជា ដើម្បី​ព​ង្រឹ​ក​ពង្រីក​វិស័យនេះ​ឲ្យ​កាន់តែខ្លាំង​មួយកម្រិត​ទៀត​។ រដ្ឋមន្ត្រី​ការពារជាតិ​រូបនេះ បាន​ឲ្យ​ក្រុម​អ្នកសារព័ត៌មាន​ដឹង​ពី​ការសហការ​លើ​វិស័យ​ការពារជាតិ​ទ្វេរ​ភាគី​កាន់តែ​រឹងមាំ ក្រោយពី​លោក​បាន​ចូលរួម​វេទិកា​សន្តិសុខ និង​ការពារជាតិ ពីថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​១២ ខែតុលា នៅ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

«​ជារួម ចិន​បាន​ឯកភាព​ហើយ នោះ​គឺ​ជួយ​បង្កើន​សមត្ថភាព​ខាង​វិស័យ​ការពារ​របស់​យើងខ្ញុំ​មួយកម្រិត​ទៀត​»​។ លោក ទៀ បាញ់ បាន​តប​ឆ្លើយ​នឹង​សំណួរ​ពី​ដំណើ​ទស្សនៈកិច្ច​នៅ​ចិន កន្លងទៅ ក្រោយ​ជំនួប​ពិភាក្សា​ជាមួយ​លោក Wang Hong Li នាយសេនាធិការ កង​នាវា​សមុទ្រ​ចិន​នៅ​ថ្ងៃទី​១៧ ខែតុលា​នេះ ក្នុង​ក្រសួងការពារជាតិ​។​

​លើសពីនេះ​ទៀត រដ្ឋមន្ត្រី​ការពារ​ជាតិខ្មែរ​រូបនេះ ថា ចិន បាននិងកំពុង​ជួយ​ដំឡើង​ប្រព័ន្ធ​ការពារ​អាកាស​កម្ពុជា​ដែល​នឹង​អនុវត្ត​នាពេល​ឆាប់ៗ ខាងមុខនេះ​ឲ្យ​កាន់តែខ្លាំង​។



​ពាក់ព័ន្ធ​នឹង​វិស័យ​ការពារជាតិ​ដដែល លោក ទៀ បាញ់ បាន​បង្ហើប​ឲ្យ​ដឹង​ពី​គម្រោង​បញ្ជា​ទិញ​នាវា និង​យន្តហោះ​ចម្បាំង​ចិន​ផងដែរ ដើម្បី​ពង្រីក​កម្លាំង​ការពារ​ជាតិខ្មែ​។ តែ​យ៉ាងណា រដ្ឋមន្ត្រី​ការពារ​រូបនេះ មិនទាន់​លម្អិត​ព័ត៌មាន​ការពារជាតិ​ដែល​កំពុង​ខ្វះខាត​នេះឡើយ ដោយ​លោក​គ្រាន់តែ​និយាយថា ភាគី​ទាំងពីរ នឹង​សហការគ្នា​តាម​ដំណាក់កាល​អាទិភាព​នីមួយៗ ។​

​គួរ​ជម្រាបជូន​ផងដែរ គេ​សង្កេត​ថា ការពង្រឹង​សមត្ថភាព​ការពារជាតិ​ភាគី​ទាំងពីរ​កាន់តែខ្លាំង​ក្រោយ​ជំនួប​ការងារ​រវាង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង នៅ​វិមាន​សន្តិភាព កាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦ ដោយ​ចិន​បាន​បន្ថែម​ប្រាក់​ជំនួយ ១០០​លាន​យ័ន ស្មើនឹង​ជាង ១០​លាន​ដុល្លារ​អាមេរិក​ថែមទៀត សម្រាប់​ជួយ​វិស័យ​យោធា​កម្ពុជា​ផងដែរ​៕


Tag:
 ​ទៀ បាញ់​
  ចិន​
  ការពារជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com