ជាតិ
លោក សុន ឆ័យ ចំអក​តុលាការ​ថា យក​ករណី​លោក ហុង សុខ​ហួរ មកលេង​សើច​
26, Oct 2016 , 10:35 am        
រូបភាព
 
​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បាន​សម្តែង​ការហួសចិត្ត​ចំពោះ​ចំណាត់ការ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ លើ​ករណី​សមាជិក​ព្រឹទ្ធសភា លោក ហុង សុខ​ហួរ​។  លោក​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា កំពុង​យក​ករណីនេះ​មក​លេច​សើច​។​

 
​នា​ព្រឹក​ថ្ងៃ​ពុធ ទី​២៦ ខែតុលា នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​លើ​សំណុំរឿង​ក្លែងបន្លំ​ឯកសារ​សាធារណៈ ការប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដោយមាន​ជនជាប់ចោទ​ឈ្មោះ ហុង សុខ​ហួរ​។​
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ក្នុង​លិខិត​អញ្ជើញលោក ជូ​ង ជូ​ងី ដែលជា​មេធាវី លោក សៀង សុខ ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ បានសរសេរថា លោក ហុង សុខ​ហួរ កើត​នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៥ ដែល​មានន័យថា សមាជិក​ព្រឹទ្ធសភា រូបនេះ មាន​អាយុ​តែ​ជាង​១​ខួប​ប៉ុណ្ណោះ​។​
 
​ដោយឡែក​នា​សវនាកា​នៅថ្ងៃនេះ តំណាងរាស្ត្រ​គណបក្សប្រឆាំង អ្នកសារព័ត៌មាន និង​អ្នកសង្កេតការណ៍​បាននាំគ្នា​រង់ចាំ​មើល​ដំណើរការ​សវនាការ​ដែល​បាន​ព្រៀងទុក​។ ប៉ុន្តែ​រហូតមកដល់​ម៉ោងជាង​១០ សវនាការ មិនបាន​ដំណើរការ​ឡើយ ដោយសារ​តែមាន​ការដឹក​ជនជាប់ចោទ​ច្រឡំ​។ បើតាម​លោក សុន  ឆ័យ ជនជាប់ចោទ​នោះ មាន​ឈ្មោះថា «​ហួរ​» ដូចគ្នា​។​
 
​នៅមុន​ដើរ​ចេញពី​បន្ទប់​សវនាកា លោក សុន ឆ័យ បាន​និយាយ​ទាំង​ហួសចិត្ត​ថា ករណីនេះ មានការ​លេងសើច​ច្រើន​៕
 
 

Tag:
 ហុង សុខ​ហួរ​
© រក្សាសិទ្ធិដោយ thmeythmey.com