ជាតិ
អុំទូក​៖​សម្ដេច ហ៊ុន សែន បញ្ជា​ឲ្យ​សមត្ថកិច្ច​យកចិត្តទុកដាក់​រក្សា​សន្តិសុខ​ជូន​ពលរដ្ឋ​
13, Nov 2016 , 10:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ឲ្យ​បានល្អ សម្រាប់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​បរទេស​ដែល​កម្សាន្ត​សប្បាយ​នៅក្នុង​ពិធីបុណ្យ​អុំទូក​នេះ ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​។​


 
​ជាមួយគ្នា​សម្ដេច ហ៊ុន សែន បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ស្នើ​ឲ្យ​ពលរដ្ឋ និង​ក្រុមហ៊ុន​រថយន្តក្រុង និង​តាក់ស៊ី​បើកបរ​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ពួកគេ​ផងដែរ​។​
 
​កន្លងមក​អគ្គស្នងកា​រ​រង​នគរបាលជាតិ​លោក ទូច ណារ៉ុថ អះអាងថា កម្លាំងចម្រុះ​សរុប​ជាង ១​ម៉ឺន​នាក់ នឹងដាក់​ពង្រាយ​ការពារ​សន្តិសុខ​បុណ្យអុំទូក​។ កម្លាំង​ទាំងនោះ មាន នគរបាលជាតិ​ចំនួន ៥.០២៨​នាក់ អង្គរក្ស​ចំនួន ២.១២៧​នាក់ កងរាជអាវុធហត្ថ​ចំនួន​១.១៨០​នាក់ កងទ័ពជើងទឹក​៣៥០​នាក់ នាយកដ្ឋាន​ពិសេស​នៃ គ​.​ជ​.​ប​.​ភ ចំនួន​១២៨​នាក់ ក្រុមបច្ចេកទេស​រុករ​ក​ជាតិ​ផ្ទុះ​កែច្នៃ​ចំនួន ៣៦​នាក់ យោធា​ចំនួន ១០០​នាក់ និង​ក្រសួងសុខាភិបាល​ចំនួន ៣៨៣​នាក់​។​
 
​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ប្រព្រឹត្តទៅ​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ នេះ​៕

Tag:
 ហ៊ុន សែន​
 ​បុណ្យអុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com