ជាតិ
គណៈមេធាវី​កម្ពុជា​ប្រកាស​រើស​និស្សិត​ចំនួន ៥០ នាក់​ឲ្យ​ចូលរៀន​វិជ្ជាជីវៈ​មេធាវី​
17, Nov 2016 , 10:39 pm        
រូបភាព
ដោយ:
​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកាស​ជ្រើសរើស​និស្សិត​ឲ្យ​ចូលរៀន​វិជ្ជាជីវៈ​មេធាវី​នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មេធាវី ជំនា​ន់ទី ១៥ ចំនួន ៥០ នាក់​។



​សេចក្តីជូនដំណឹង​រប​ស់​គណៈមេធាវី​កម្ពុជា បញ្ជាក់ថា លក្ខខណ្ឌ​ដែល​នឹងត្រូវ​ជ្រើសរើស​បេក្ខជន មានដូចជា បេក្ខជន​ត្រូវមាន​សញ្ជាតិ​ខ្មែរ មាន​បរិញ្ញាបត្រ​ច្បាប់ ឬ​សញ្ញាបត្រ​ច្បាប់ ដែល​បានប្រកាសថា មានតម្លៃ​សមមូល​។ ជាងនេះទៀត បេក្ខជន​មិនដែល​ត្រូវបាន​ផ្តន្ទាទោស​ជា​បទមជ្ឈិម ឬ​បទឧក្រិដ្ឋ និង​ផ្តន្ទាទោស​ជា​បទ​វិន័យ ឬ​រដ្ឋបាល ដូច​ជាការ​លុបឈ្មោះ​ចោល ការបញ្ឈប់​ពីមុខ​ងារ​ជាដើម ហើយ​បេក្ខជន​ត្រូវមាន​សីលធម៌ និង​កាយសម្បទា​គ្រប់គ្រាន់​។ នេះ​បើតាម​សេចក្តីជូនដំណឹង​នៅ​ថ្ងៃទី ១៧ ខែវិច្ឆិកា ដដែល​។​

​សេចក្តីជូនដំណឹង​រប​ស់​គណៈមេធាវី  បាន​ប្រាប់​ដល់​បេក្ខជន​ដែលមាន​បំណង់​ចង់​ចូលរៀន ត្រូវ​មក​ទិញ និង​ដាក់ពាក្យ​នៅ​កា​រិ​ល័យ​រដ្ឋបាល​មជ្ឈមណ្ឌល​វិជ្ជាជីវៈ​មេធាវី  អគារ​លេខ ១៧ ជាតិ​ទី ៣ ក្នុង​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ ស្ថិតនៅ​ផ្លូវ​លេខ ៤៦៦ សង្កាត់​ទន្លេបាសាក់ ខណ្ឌចម្ការមន ចាប់ពី​ថ្ងៃទី ២១ វិច្ឆិកា ដល់​ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៧ ៕


Tag:
 គណៈមេធាវី​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com