អន្តរជាតិ
លោក Stephen Hawking៖ យើង​មាន​ពេល​១០០០​ឆ្នាំ​ដើម្បី​ស្វែងរក​ភព​ផ្សេង​រស់នៅ​
19, Nov 2016 , 8:59 pm        
រូបភាព
លោក Stephen Hawking ប្រធានផ្នែកស្រាវជ្រាវនៃមជ្ឈមណ្ឌលទ្រឹស្តីលោកធាតុវិទ្យារបស់សាកលវិទ្យាល័យ Cambridge
លោក Stephen Hawking ប្រធានផ្នែកស្រាវជ្រាវនៃមជ្ឈមណ្ឌលទ្រឹស្តីលោកធាតុវិទ្យារបស់សាកលវិទ្យាល័យ Cambridge
ដោយ: ធីតា
​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស លោក Stephen Hawking ដែលជា​ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​ទ្រឹស្តី​លោកធាតុ​វិទ្យា​របស់​សាកលវិទ្យាល័យ Cambridge បាន​ព្យាករ​កាលពីពេល​ថ្មីៗ​កន្លងមក​ថា មនុស្ស​មិនអាច​រស់នៅ​ដោយ​ងាយស្រួល​ទៀត​នោះឡើយ​នៅលើ​ភពផែនដី នា​រយៈពេល​១០០០​ឆ្នាំ ក្រោយ​ទៀត​។​



​លោក Stephen Hawking បាន​ថ្លែង​ក្នុង​វេទិកា​ពិភាក្សា​មួយ​នៅ Oxford University Union ថា មនុស្សលោក​នៅមាន​ពេល​តែ​១០០០​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​ដើម្បី​រក​កន្លែង​រស់នៅ​ក្រៅ​ពី​ភពផែនដី​។ នេះ​បើតាម​ការផ្សាយ​របស់ CNN​។​

​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស ដែលជា​ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​ទ្រឹស្តី​លោកធាតុ​វិទ្យា​របស់​សាកលវិទ្យាល័យ Cambridge រូបនេះ បាន​សង្កត់ធ្ងន់ថា ភពផែនដី​កំពុង​រង​គ្រោះជា​បន្តបន្ទាប់ ដោយសារតែ​ការប្រែប្រួល​អាកាសធាតុ នុយក្លេអ៊ែរ និង​ការបង្កើត​មនុស្ស​យន្ត​។​

​លោក​បាន​លើកឡើងថា​៖ «​ចាប់ពីពេលនេះ​តទៅ យើង​គួរតែ​ចាប់ផ្តើម​ស្វែងរក​ភព​ផ្សេង ដូច្នេះ​គ្រោះមហន្តរាយ​នៅលើ​ភពផែនដី មិនអាច​បំផ្លាញ​មនុស្សជាតិ​ឲ្យ​ដាច់​ពូជ​នោះឡើយ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ លោក Hawking ក៏​បង្ហាញ​ពី​ផល​វិជ្ជមាន​ផងដែរ​ទាក់ទង​នឹង​ភពផែនដី ប្រសិនបើ​មនុស្សលោក​រួមគ្នា ការពារ និង​ទប់ទល់​កុំ​ឲ្យ​មានការ​បំផ្លាញ​កាន់តែខ្លាំង​៕


Tag:
 Stephen Hawking
  វិទ្យាសាស្ត្រ​
  ភពផែនដី​
© រក្សាសិទ្ធិដោយ thmeythmey.com