ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិន​ចង់​ឲ្យ​ខូច​ធ្មេញ​គួរ​ចៀសវាង​អ្វី​ខ្លះទៅ​?
19, Aug 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​ដុស​សម្អាត​ធ្មេញ និង​ប្រើ​អំបោះ​រូស​ចន្លោះ​ធ្មេញ គឺជា​វិធីសាស្ត្រ​ញឹកញាប់​មួយ​ក្នុងការ​ថែរក្សា​ធ្មេញ​ឲ្យ​មាន​សុខភាព​ល្អ ប៉ុន្តែ​មាន​ទម្លាប់​ច្រើន​ទៀត​ដែល​អ្នក​គួរតែ​ចៀសវាង ដើម្បី​ថែរក្សា​ភាព​ភ្លឺរលោង​របស់​ធ្មេញ​កាន់តែ​ល្អ​នៅពេល​ខាងមុខ​ទៀត​។​



​សម្រាប់​ក្រុមការងារ​របស់ www.health.com.kh យើងខ្ញុំ​សូម​ណែ​នាំនូវ​វិធីសាស្ត្រ​បន្ថែមទៀត​ដើម្បី​ចៀសវាង​ការ​ខូច​ធ្មេញ​នៅ​ថ្ងៃក្រោយ​ដូចជា​៖

   ​- មិនត្រូវ​ខាំ​ក្រចកដៃ​លេង​ឡើយ ព្រោះ​វា​អាច​គ្រោះថ្នាក់​ដល់​ថ្គាម និង​ឆែប​ធ្មេញ​បាន​
   - មិនត្រូវ​ដុស​សម្អាត​ធ្មេញ​ខ្លាំងៗ​ពេក​ឡើយ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ខូច​ធ្មេញ និង​អញ្ចាញធ្មេញ​បាន​។ ចូរ​ដុសធ្មេញ​ថ្នមៗ​ដោយ​ប្រើ​ច្រាស​ទន់​
   - ចូរ​ចៀសវាង​ការ​គ្រឺត​ធ្មេញ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ឈឺ​នៅ​ថ្គាម និង​ប្រេះ​ធ្មេញ​បាន​
   - មិនត្រូវ​ព្យាយាម​ទំពារ​ដុំ​ទឹកកក​ឡើយ ព្រោះ​អាច​បណ្តាល​ឲ្យ​ធ្មេញ​បែក​បាន​
   - ចូរ​ចៀសវាង​ការ​ញ៉ាំ​អាហារសម្រន់​ណា​ដែលមាន​ជាតិ​ផ្អែម​ច្រើន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com