កីឡាជាតិ
កម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី ១
×
កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា តេក្វាន់ដូ ITF (International Taekwondo Federation) ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី ១ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែធ្នូខាងមុខនេះ។ ប្រទេសដែលនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ មានចំនួន ៧ មានដូចជា កម្ពុជា វៀតណាម ថៃ និងម៉ាឡេស៊ី ជាដើម ដោយមានអត្តពលិកទាំងអស់ ១២៤ រូប និងអាជ្ញាកណ្តាលចម្រុះជាតិ ចំនួន ១៦ រូប។ ក្នុងចំណោមអត្តពលិកទាំងនោះ អត្តពលិកកម្ពុជាមានប្រមាណ ៤០ រូប។
នៅក្នុងបទសម្ភាសន៍ជាមួយលោក ជា ធីរិទ្ធ និពន្ធនាយករងនៃសារព័ត៌មានថ្មីៗ លោក កែវ រ៉េមី ប្រធានកិត្តិយសសហព័ន្ធកីឡាតេក្វាន់ដូ ITF បានថ្លែងថា កីឡាករ-កីឡាការិនី កម្ពុជា បានត្រៀមលក្ខណៈល្អរួចហើយ ដើម្បីប្រកួតយកជ័យជម្នះក្នុងព្រឹត្តិការណ៍កីឡា តេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី ១ នេះ។ ជាមួយគ្នានេះ លោក រ៉េមី ក៏បញ្ជាក់ថា ការៀបចំព្រឹត្តិការណ៍នេះ ក៏ដើម្បីបង្កើនសមត្ថភាពអត្តពលិកកម្ពុជា ត្រៀមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះផងដែរ។
សូមអញ្ជើញស្តាប់បទសម្ភាសន៍ខាងក្រោម៖
Tag:
កីឡាតេក្វាន់ដូ ITF
កែវ រ៉េមី
© រក្សាសិទ្ធិដោយ thmeythmey.com