ពីនេះ ពីនោះ
ទឹកចិត្ត​បង​ចំពោះ​ប្អូន​… ​
25, Dec 2016 , 8:19 am        
រូបភាព
ដោយ:
ភ្នំពេញ​៖ កូន​បង​ខ្លះ​គ្មាន​គុណសម្បត្តិ​ចំពោះ​ប្អូន​មែន​។ តែ​កូន​បង​ខ្លះ សុខចិត្ត​ចំណាយពេល​វេលា​យុវភាព​របស់ខ្លួន វេលា​សិក្សា​របស់ខ្លួន ថាមពល​របស់ខ្លួន ដើម្បី​តែ​គ្រួសារ និង​ជាពិសេស ចំពោះ​ប្អូនៗ​។ កូន​បង​មួយចំនួន កាលពី​ជំនាន់​មុន មិនសូវ​បាន​រៀនសូត្រ​ខ្ពង់ខ្ពស់​ទេ ដោយសារតែ​ជីវភាព​គ្រួសារ​យ៉ាប់យឺន​ពេក ពួកគេ​សុខចិត្ត​ឈប់រៀន​ឆ្លៀត​រកលុយ​កាក់​ជួយ​ឪពុកម្តាយ​ដើម្បី​ចិញ្ចឹម​គ្រួសារ និង​ប្អូន​ឲ្យ​បាន​រៀនសូត្រ​ជ្រៅជ្រះ​។ នារី​ខ្លះ​ដែលជា​កូន​បង សុខចិត្ត​លះបង់​រូប​កាយ​ដើម្បី​ចិញ្ចឹម​ប្អូនៗ និង​គ្រួសារ​។ ប៉ុន្តែ​នៅពេល​ប្អូនៗ​ធំ​ឡើង​មាន​អនាគត​ល្អ​ជាង​បង ពួកគេ​ចាប់ផ្តើម មើលងាយ​កូន​បង​ទៅវិញ​។ តើ​នេះហើយ​ឬ​ជាការ​ដឹងគុណ​ចំពោះ​បង​នោះ​?




© រក្សាសិទ្ធិដោយ thmeythmey.com