ពីនេះ ពីនោះ
ឃើញ​កូន​លង់ទឹក ភ្លាមៗ អ្នក​គួរ​ធ្វើ​ដូចម្តេច​?
27, Dec 2016 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
 
​ពលរដ្ឋ​ខ្មែរ​មួយចំនួន ច្រើន​ធ្វេសប្រហែស​ទុក​ឲ្យ​កូន​លេង​តែម្នាក់ឯង ដែល​នេះ​គឺ​ពិតជា​គ្រោះថ្នាក់​ណាស់ សម្រាប់​កូនក្មេង​តូចៗ​។ ការ​លង់ទឹក បាន​កើតឡើង​ច្រើនណាស់ ដោយសារ​ការមិន​យកចិត្តទុកដាក់​បែបនេះ ហើយ​ការជួយ​សង្គ្រោះបន្ទាន់​ទៀតសោត ក៏​នៅមាន​ការខ្វះចន្លោះ មានន័យថា ក្នុងករណី​មួយចំនួន គេ​អាចជួយ​សង្គ្រោះ​ជីវិត​កុមារ​បាន ប៉ុន្តែ ដោយសារ​មិនសូវមាន​ចំណេះដឹង​សង្គ្រោះបន្ទាន់​បែបនេះ ទើប​ធ្វើ​ឲ្យ​មជ្ជ​រាជ​ឆក់យក​ជីវិត​ក្មេងៗ​ទៅ​។​

 
​ថ្ងៃនេះ យើងខ្ញុំ​នឹង​បង្ហាញ​បងប្អូន ឲ្យ​បានដឹង​ច្បាស់​ថា​តើ ពេល​ឃើញ​ក្មេង​លង់ទឹក អ្នក​គួរ​ធ្វើ​បែបណា ទើប​ត្រឹមត្រូវ​នោះ​។​
 
១. ស្រែកហៅ​គ្នា​ឲ្យ​បាន​ច្រើន​ដើម្បី​ជួយ ហើយ​ឲ្យ​នរណាម្នាក់​ទាក់ទង​ទៅ​គ្រូពេទ្យ​
 
២. យកដៃ​ទ្រ​ខ្នង​កុមារ ហើយ​ដៃ​ចាប់​ចង្ការ​ផ្ងើយ​ក្បាល​ឡើង​
 
៣. យក​ត្រចៀក​អ្នក​ដាក់​ក្បែរ​ច្រមុះ និង​មាត់ ដើម្បី​ស្តាប់​មើលថា​តើ គេ​ដកដង្ហើម​ដែរឬទេ​
 
៤. បើ​គេ​មិន​ដកដង្ហើម​ទេ​
- កុមារ​ក្រោម​មួយឆ្នាំ ៖ ដាក់​មាត់​របស់​អ្នក ទៅលើ​ច្រមុះ និង​បបូរមាត់​កុមារ រួច​ផ្លុំ​ខ្យល់​ចូល​ពីរដង​។ សង្កេត​មើលថា​តើ​ទ្រូង​កូន​ប៉ោង​ឡើង ហើយ​ចុះ​វិញ ទើប​ផ្លុំ​ម្តងទៀត​។​
- កុមារ​អាយុ​មួយឆ្នាំ ឬ​ច្រើនជាង​នេះ ៖ ច្របាច់​ច្រមុះ​កូន រួច​ដាក់​មាត់​របស់​អ្នក ផ្អឹប​នឹង​មាត់​កូនក្មេង រួច​ផ្លុំ​ខ្យល់​ចូល​ពីរដង​យឺតៗ​។ ត្រូវ​រង់ចាំ​មើល​ទ្រូង​កូន​ប៉ោង ហើយ​ផត​ចុះ​វិញ ទើប​ផ្លុំ​ម្តងទៀត​។​
 
៥. ពិនិត្យមើល​ជីពចរ​
​បើ​មាន ចូរ​បន្ត​ផ្តល់​ដង្ហើម​តាម​វិធី​ខាងលើ រៀងរាល់​បី​វិនាទី​ម្តង រហូតដល់​គេ​អាច​ដកដង្ហើម​បាន​ដោយ​ខ្លួនឯង ឬក៏​អាច​ដឹងខ្លួន​។​
 
​បើ​គ្មាន​ជីពចរ​ទេ​
- កុមារ​ក្រោម​មួយឆ្នាំ ៖ ដាក់​ម្រាមដៃ​ពីរ​របស់​អ្នក នៅ​ចន្លោះ​ដោះ​ទាំងសងខាង រួច​សង្កត់​ចុះ​ក្នុង​ជម្រៅ​ប្រហែលជា ១៤ សង់ទីម៉ែត្រ​ក្នុង​រយៈពេល ៣ វិនាទី​ម្តង​។ បន្ទាប់ពី​សង្កត់​បាន ៥ ដង ចូរ​ផ្លុំ​ខ្យល់​ដង្ហើម​ម្តង​។​
- កុមារ​អាយុ​មួយឆ្នាំ ឬ​ច្រើនជាង​នេះ ៖ ប្រើ​បាតដៃ ដើម្បី​សង្កត់​ត្រង់ចំណុច និង​ប្រើ​វិធីសាស្ត្រ​ដូចខាងលើ​។​
 
៦. ប្រញាប់​នាំ​គេ​ទៅ​មន្ទីរពេទ្យ ក្រោយពេល​សង្គ្រោះបន្ទាន់​រួច​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com