ពីនេះ ពីនោះ
អត្ថន័យខុសគ្នានៃពាក្យ៖ កូដកម្ម, បាតុកម្ម និងកុបកម្ម
× ពាក្យទាំងបីខាងលើនេះ មានសទិសន័យដូចគ្នា។ តែអត្ថន័យពិសេសរបស់វាមានលក្ខណៈ ខុសគ្នា។
បាតុកម្ម (ន) អំពើជាក់ស្តែង, ការលើកគ្នាដើរដង្ហែជាក្បួនដើម្បីសម្តែងសេចក្តីមិនពេញចិត្តចំពោះអ្វីមួយ ឬទទួចសុំស្រុះគ្នាឲ្យសម្រេចផលប្រយោជន៍អ្វីមួយតាមសេចក្តីពេញចិត្តរបស់ខ្លួនទាំងអស់គ្នា។
កូដកម្ម (ន) អំពើព្រហើន, អំពើកោងកាច, ការសម្តែងអាកប្បកិរិយាប្រឆាំងចំពោះរឿង ឬកិច្ចការណាមួយដែលខ្លួនមិនពេញចិត្ត។ អត្ថន័យម្យ៉ាងទៀត៖ ការសម្តែងអាកប្បកិរិយាប្រឆាំងចំពោះរឿង ឬកិច្ចការណាមួយដែលខ្លួនមិនពេញចិត្ត តាមរយៈការមិនចូលរួមបំពេញភារកិច្ចអ្វីមួយ, ការមិនចូលធ្វើការ។ល។
កុបកម្ម (ន) អំពើជ្រួលជ្រើម, ការប៉ះបោរ, ចលាចល។ កុបកម្ម អាចកើតចេញពីកូដកម្ម ឬបាតុកម្ម នៅពេលដែលកូដករ ឬបាតករចាប់ផ្តើមប្រែក្លាយការតវ៉ា ឬទាមទារដោយសន្តិវិធីទៅជាការតវ៉ា ឬទាមទារដោយប្រើហិង្សា៕
ដកស្រង់ចេញពីសៀវភៅ សទ្ទានុក្រមសទិសន័យ (សាស្ត្រាចារ្យ ទូច គីមស្រ៊ាង សមាជិកក្រុមប្រឹក្សាជាភាសាខ្មែរ)។
© រក្សាសិទ្ធិដោយ thmeythmey.com