ជាតិ
សុវត្តិភាព ចរាចរណ៍
ចូលឆ្នាំ​ចិន​ថ្ងៃទី​១៖ គ្រោះថ្នាក់​ចរាចរណ៍សម្លាប់​មនុស្ស​១១​នាក់ និង​របួស ២២​នាក់​ ​
28, Jan 2017 , 12:13 pm         2334
រូបភាព
ភ្នំពេញ​៖ នៅ​ថ្ងៃទី​១ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​ចំនួន ១៦​លើក នៅ​ទូទាំងប្រទេស​។  ករណី​គ្រោះថ្នាក់​ទាំង​១៦​លើក​នេះ បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ១១​នាក់ រងរបួស​ធ្ងន់ ១៥​នាក់ និង​របួសស្រាល ៧​នាក់ (​គិតពី​ថ្ងៃទី​២៦ មករា ដល់​ថ្ងៃទី​២៧ មករា​)​។ នេះ​បើតាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។


យោងតាម​របាយការណ៍​ដដែល​នេះ បញ្ជាក់ថា នៅ​ថ្ងៃទី​២៧ មករា​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ១៦​លើក នៅ​ទូទាំងប្រទេស បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ១១​នាក់ ចំនួន ០២​នាក់ ក្នុងនោះ​រងរបួស​ធ្ងន់​ចំនួន ១៥​នាក់ និង​របួសស្រាល​ចំនួន ៧​នាក់​។ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ មាន​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ចំនួន ១៦​នាក់​ផងដែរ​។​

រីឯ​យានយន្ត​ដែល​រង​ការខូចខាត​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៦​លើក​នេះ​វិញ មាន​ចំនួន ២៣​គ្រឿង ក្នុងនោះ​មាន ម៉ូតូ ចំនួន ១៤​គ្រឿង​, រថយន្ត​ធុន​តូច ចំនួន ៨ គ្រឿង​, រថយន្ត​ធុន​ធំ ចំនួន ១​គ្រឿង និង​ថ្មើរជើង ៤​នាក់​។ ជាមួយគ្នានេះ នៅតាម​រាជធានី​-​ខេត្ត ដែល​កើតមាន​គ្រោះថ្នាក់​ដែល​ច្រើនជាងគេ រួមមាន ខេត្តបន្ទាយមានជ័យ ៤​លើក  និង​តាម​រាជធានី​-​ខេត្ត​មួយចំនួនទៀត ក្រចេះ ៣​លើក​, រាជធានី​ភ្នំពេញ ២​លើក​, មណ្ឌលគិរី ១​លើក​, កណ្ដាល ១​លើក​, កំពង់ឆ្នាំង ១​លើក​, ពោធិសាត់ ១​លើក​, កែប ១​លើក​, ព្រះសីហនុ ១​លើក និង​សៀមរាប ១​លើក​។​

គួររម្លឹកថា មូល​ហេតុដែល​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​ដោយ​ល្មើស​ល្បឿន ៣​លើក​, មិន​ប្រកាន់​ស្ដាំ ១​លើក , បត់​គ្រោះថ្នាក់ ៣​លើក​, ស្រវឹង ១​លើក និង ប្រជែង ១​លើក​។ ករណី​គ្រោះថ្នាក់​ទាំងនេះ កើតឡើង​នៅតាម​ផ្លូវ​ចំនួន ៨​លើក និង​ផ្លូវ​ខេត្ត​/​ក្រុង ចំនួន ១​លើក​។ ដោយឡែក យានយន្ត​ដែល​បង្កហេតុ​រួមមាន ម៉ូតូ ៤​លើក រថយន្ត​ធុន​តូច ចំនួន ៤​លើក និង​រថយន្ត​ធុន​ធំ ១​លើក​៕

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev1234next